Close
Featured-Image
ដឹងមូលហេតុច្បាស់ Real Madrid មិនចុះហត្ថលេខាខ្សែប្រយុទ្ធជ័យលាភីឈ្នះស្បែកជើងមាសរូបនេះ(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

អ្នកចាត់ការទូទៅក្រុមអធិរាជស Real Madrid លោក Carlo Ancelotti តែងតេកោតសរសើរដល់ខ្សែប្រយុទ្ធឆ្នើមរបស់ Napoli គឺ Victor Osimhen ប៉ុន្តែទីបំផុតក្រុមជើងឯកទ្វីបអឺរ៉ុប ១៤សម័យ បានបញ្ចប់ការចុះហត្ថលេខានាំយកខ្សែបម្រើ​Jude Bellingham ជំនួសវិញ។Osimhen ខ្សែប្រយុទ្ធអន្តរជាតិនីហ្សេរីយ៉ាងស៊ុតបញ្ចូលទីបាន ២៦ គ្រាប់ក្នុងលីគកាលពីរដូវកាលមុនដើម្បីឈ្នះ ស្បែកជើងមាស Serie A និងបន្តស៊ុតបញ្ចូលទី ២គ្រាប់ ដងក្នុងការប្រកួតលីកដំបូងនៃរដូវកាលថ្មីនេះ។




លោក​ Ancelotti អ្នកចាត់ការសញ្ចាតិអ៊ីតាលីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយយ៉ាងដូច្នេះថាៈ Osimhen គឺជាខ្សែប្រយុទ្ធដ៏មុតស្រួចម្នាក់នៅអឺរ៉ុប ប៉ុន្តែ​យើងមិនបានគិតគាត់ជាគោលដៅអាទិភាពទេ ។ការពិតយើងបានស្វែងរកខ្សែប្រយុទ្ធដើម្បីបំពេញចន្លោះរបស់ Benzema នោះគឺការមកដល់របស់ Bellingham ដែលកំពុងធ្វើការងារបានល្អរួចទៅហើយ។ទោះយ៉ាងណាReal Madrid បានរកឃើញខ្សែប្រយុទ្ធជួរមុខសញ្ជាតិអេស្បាញ​មួយរូប​មក​ពង្រឹងតួនាទីតំបន់ប្រយុទ្ធផងដែរនោះគឺ Joselu ដែលទិញ​ពីក្លឹប Espanyol ដោយពាក់អាវលេខ ៩។ទោះយ៉ាងណា​ការធ្វើបច្ចុប្បន្​នភាព​ចុង​ក្រោយ​បានអោយដឹងថា Real Madrid នៅតែរៀបចំផែនការដេញ​ថ្លៃ​ចុ​ងក្រោយ​សម្រាប់ការផ្ទេរយក Kylian Mbappe មុនរដូវកាល​២០២៤-២០២៥ចាប់ផ្តើមផងដែរ។
ប្រភព:tribuna
វីដេអូ:គ្រាប់បាល់ Osimhen រកបានកាលពីរដូវកាល ២០២២-២០២៣

វីដេអូ:គ្រាប់បាល់ Osimhen រកបាន២គ្រាប់ពេលប្រកួតជាមួយFrosinone

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
Luis Diaz ចាកចេញពី Liverpool ក្រោយចំណាយពេល ៣ឆ្នាំកន្លះ (មាន២វីដេអូ)
featured image

Luis Diaz បានលើកឡើងថាគាត់បានបំពេញកាតព្វកិច្ចចប់សព្វគ្រប់ នៅ Liverpool បន្ទាប់ពីបានបញ្ចប់ការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Allianz Arena ក្នុងតម្លៃ 65.5 លានផោនជាមួយក្រុមជើងឯកអាឡឺម៉ង់ Bundesliga Bayern Munich ។កីឡាករអន្តរជាតិកូឡុំប៊ីបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 4 ឆ្នាំជាមួយក្លឹបអាល្លឺម៉ង់ក្រោយពីអាជីពរយៈពេល 3 ឆ្នាំកន្លះរបស់គាត់នៅ Anfield ឈានដល់ទីបញ្ចប់។អត្ថបទកំពុងចាប់អារម្មណ៍៖ Luis Diaz ចាកចេញពី Liverpool ក្រោយចំណាយពេល ៣ឆ្នាំកន្លះ (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកីឡាករ Porto លេងតួនាទីបម្រើ-ប្រយុទ្ធស្លាបបច្ចុប្បន្នមានវ័យ 28 ឆ្នាំរូបនេះបានចាកចេញមុនការ ប្រកួតមុនបើករដូវកាលរបស់ Liverpool ជាមួយ AC Milan កាលពីថ្ងៃសៅរ៍ ខណៈក្រុមជើងឯក EPL បានច្រានចោលសំណើរដេញថ្លៃពី Bayern Munich ចំនួន 58.6 លានផោនកាលពីដើមខែនេះត្រូវបានបដិសេធ និង ទទួលយកការដេញថ្លៃលើកទីពីរចំនួន […]

ចុចអានបន្ត
អត្ថបទទាក់ទង