Close
Featured-Image
ស្តាយទេពកោសល្យ!វីរបុរស Man.Utd រិះគន់ក្លឹបមុនពេលចែកផ្លូវជាមួយខ្សែប្រយុទ្ធរូបនេះ(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

វីរបុស និង ជាអ្នកវិភាគកីឡាប្រចំាទូរទស្សន៏ Sky Sports លោក Gary Neville បាននិយាយរិះគន់ពីចំណាត់ការរបស់ក្លឹប Manchester United លើការស៊ើបអង្កេតករណីខ្សែប្រយុទ្ធ Mason Greenwood ថាជារឿងដែអាក្រក់និងពណ៌នា និងខ្វះភាពជាអ្នកដឹកនាំខណៈខ្សែប្រយុទ្ធជំនាញប្រើ​ជើងឆ្វេង ​​២១ ឆ្នាំនឹងចាកចេញពីក្លឹប​ដោយកិច្ចព្រមព្រៀង​ទៅវិញទៅមកបន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងរយៈ ពេលប្រាំមួយខែ។​Greenwood បានទទួល​រងការចោទប្រកាន់បានប្រើប្រាស់អំពើហិង្សា និង ការប៉ុនប៉ងរំលោភ ដែលប្រព្រឹត្តលើមិត្តស្រីមិនទាន់រៀបការ របស់ខ្លួនកាល​ពីពីខែកុម្ភៈកន្លងទៅ។


Neville អតីតខ្សែការពារ វ័យ៤៨ឆ្នាំធ្លាប់លេងអោយ Man.Utd ៦០២ប្រកួតបានបន្ថែមថាៈ វាច្បាស់ណាស់តាំងពីថ្ងៃដំបូងថាគាត់នឹងមិនលេងឱ្យ Man. United ម្តងទៀតបានទេ ។អ្វីទាំងអស់ ទាមទារការសើបអង្កេតមួយដ៏ច្បាស់លាស់ តែវាជារឿងកំសោយមួយរួចទៅហើយ។វាមិនមានប្រសិទ្ធិ ភាពនិងផ្តល់នូវរឿងល្អសម្រាប់ក្លឹបនោះទេ ហើយដំណោះស្រាយកាន់តែឃ្លាតឆ្ងាយក្រៅពីជម្រើសចែកផ្លូវនោះ បើទោះបីជាជនបង្កបានទទួលនូវ រាល់កំហុសឆ្គងក៏ដោយចុះ។
ប្រភព:BBC
វីដេអូ Greenwood

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទទាក់ទង