ក្រោយផ្ទុះការរិះគន់រឿងថើបមាត់កីឡាការិនី Hermoso ខណៈនេះលោកប្រធាន Rubiales ចេញមុខសុំទោសជាសាធារណៈ
ទំហំអក្សរ
តូច
ធំ
(ម៉ាឌ្រីដ)៖ លោក Luis Rubiales ប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) បានចេញមកសុំទោសជាសាធារណៈ ក្រោយផ្ទុះការរិះគន់ ករណីរូបលោកបានថើបមាត់កីឡាការិនី Henni Hermoso នៅអំឡុងស្រ្តីអេស្ប៉ាញ ដណ្តើមបានជើងឯក Women’s World Cup 2023 ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ។ លោក Rubiales បានរត់ទៅអបអរតាមរយៈថើបបបូរមាត់កីឡាការិនីខ្សែប្រយុទ្ធ Hermoso នៅពេលបញ្ចប់ការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រដែលអេស្ប៉ាញបានយកឈ្នះគូប្រជែងស្រ្តីអង់គ្លេស ក្នុងលទ្ធផល ១ទល់នឹង០ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ។
អត្ថបទកំពុងចាប់អារម្មណ៍៖ អុញមិនទាន់ដឹងអីផង! គ្រូថ្មី Man Utd ទទួលបានរហ័សនាមដ៏គួរឲ្យភ្ញាក់ផ្អើលមួយពីកូនក្រុម
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
នៅថ្ងៃចន្ទម្សិលមិញ លោក Rubiales បានថ្លែងដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «ខ្ញុំពិតជាបានធ្វើខុសមែន។ ខ្ញុំសុំទោសចំពោះរឿងដែលបានកើតឡើងនេះ។ មែនទែនទៅ វាពុំមែនជាកាយវិការដែលអាក្រក់ណាស់ណាទេ នៅពេលយើងមានអារម្មណ៍អស្ចារ្យបែបនេះ វាជាធម្មជាតិទៅហើយ»។
- លោកបានបន្ថែមថា «យ៉ាងនេះក្តី ខ្ញុំត្រូវតែសុំទោស និងរៀនសូត្រពីកំហុសឆ្គងមួយនេះ ទុកជាមេរៀន ដោយមើលឃើញថា វាមិនសមហេតុផលនោះទេ នៅពេលយើងធ្វើប្រធានគេ»។
- ក្នុងន័យនេះអាចនិយាយបានថា វាជាការឆ្លើយតបទៅនឹងមតិរិះគន់ និងការមិនពេញចិត្តពីសំណាក់សាមីខ្លួន Hermoso ដែលនាងបានសរសេរបង្ហោះនៅលើបណ្តាញ Instagram ផងដែរថា «ខ្ញុំមិនចូលចិត្តរឿងនេះទេ»។
- លោក Rubiales ក៏បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ COPE ដោយបានចាត់ទុកថា ការថើបមាត់នោះ វាប្រៀបដូចជាការថើបរវាងមិត្តភ័ក្រ្ត ដែលបង្ហាញជាការអបអររឿងអ្វីមួយ ក៏ប៉ុន្តែអ្នករាល់គ្នាគិតន័យផ្សេង និងចាត់ទុកថា «ជាមនុស្សឆ្កួតលីលាទៅវិញ»៕
អត្ថបទទាក់ទង