Close
Sponsor ads Featured-Image
ក្រោយផ្ទុះការរិះគន់រឿងថើបមាត់កីឡាការិនី Hermoso ខណៈនេះលោកប្រធាន Rubiales ចេញមុខសុំទោសជាសាធារណៈ
ទំហំអក្សរ
តូច
ធំ

(ម៉ាឌ្រីដ)៖ លោក Luis Rubiales ប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) បានចេញមកសុំទោសជាសាធារណៈ ក្រោយផ្ទុះការរិះគន់ ករណីរូបលោកបានថើបមាត់កីឡាការិនី Henni Hermoso នៅអំឡុងស្រ្តីអេស្ប៉ាញ ដណ្តើមបានជើងឯក Women’s World Cup 2023 ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ។ លោក Rubiales បានរត់ទៅអបអរតាមរយៈថើបបបូរមាត់កីឡាការិនីខ្សែប្រយុទ្ធ Hermoso នៅពេលបញ្ចប់ការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រដែលអេស្ប៉ាញបានយកឈ្នះគូប្រជែងស្រ្តីអង់គ្លេស ក្នុងលទ្ធផល ១ទល់នឹង០ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

I was wrong: Spanish FA president Luis Rubiales apologises for kissing  Jennifer Hermoso

ads

I made a mistake for sure': Spain FA President Luis Rubiales apologises for  grabbing and kissing Barcelona star Jennifer Hermoso on podium after World  Cup win | Goal.com English Oman

នៅថ្ងៃចន្ទម្សិលមិញ លោក Rubiales បានថ្លែងដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «ខ្ញុំពិតជាបានធ្វើខុសមែន។ ខ្ញុំសុំទោសចំពោះរឿងដែលបានកើតឡើងនេះ។ មែនទែនទៅ វាពុំមែនជាកាយវិការដែលអាក្រក់ណាស់ណាទេ នៅពេលយើងមានអារម្មណ៍អស្ចារ្យបែបនេះ វាជាធម្មជាតិទៅហើយ»

  • លោកបានបន្ថែមថា «យ៉ាងនេះក្តី ខ្ញុំត្រូវតែសុំទោស និងរៀនសូត្រពីកំហុសឆ្គងមួយនេះ ទុកជាមេរៀន ដោយមើលឃើញថា វាមិនសមហេតុផលនោះទេ នៅពេលយើងធ្វើប្រធានគេ»
  • ក្នុងន័យនេះអាចនិយាយបានថា វាជាការឆ្លើយតបទៅនឹងមតិរិះគន់ និងការមិនពេញចិត្តពីសំណាក់សាមីខ្លួន Hermoso ដែលនាងបានសរសេរបង្ហោះនៅលើបណ្តាញ Instagram ផងដែរថា «ខ្ញុំមិនចូលចិត្តរឿងនេះទេ»
  • លោក Rubiales ក៏បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ COPE ដោយបានចាត់ទុកថា ការថើបមាត់នោះ វាប្រៀបដូចជាការថើបរវាងមិត្តភ័ក្រ្ត ដែលបង្ហាញជាការអបអររឿងអ្វីមួយ ក៏ប៉ុន្តែអ្នករាល់គ្នាគិតន័យផ្សេង និងចាត់ទុកថា «ជាមនុស្សឆ្កួតលីលាទៅវិញ»

Spanish FA president Luis Rubiales apologises for kissing World Cup winner  Jenni Hermoso - Get Spanish Football News

El polémico beso de Luis Rubiales en la boca a Jenni Hermoso

El polémico beso de Luis Rubiales en la boca a Jenni Hermoso

អត្ថបទកំពុងចាប់អារម្មណ៍៖
ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ)
featured image

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]

ចុចអានបន្ត
អត្ថបទទាក់ទង