Close
Featured-Image
ក្រោយបានត្រឹមស្មើ ! Barcelona ចង់បន្ធូរបន្ថយអារម្មណ៏ប្រិយមិត្តគាំទ្រពេលទទួលភ្ញៀវ Cardiz
ទំហំអក្សរ
តូច
ធំ

ក្រោយបានត្រឹមតែស្មើថ្ងៃប្រកួតបើកឆាក La Liga ជាមួយ Getafe ក្រុមអ្នកមានបុណ្យ Barcelona ត្រៀមបើកទ្វារកីឡាដ្ឋាន Camp Nou វិញម្តង ដើម្បីស្វាគមន៏ក្រុម Cardiz នៅវេលាម៉ោង១២ និង ៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី ២១ សីហា ២០២៣ស្អែកនេះ។
ក្រុមBarcelona ពិតជាបានទទួឡជ័យជំនះតែពីរប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួត La Liga ៦ លើកចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Cadiz ដោយជ័យជម្នះទាំងពីរនេះបានកើតឡើងកាលពីរដូវកាលមុន ហើយពួកគេពិតជាអស្ចារ្យនៅឯកីឡដ្ឋាន Camp Nou ក្នុងអំឡុងពេលយុទ្ធនាការ ពួកគេឈ្នះជើងឯកគឺនៅក្នុងទឹកដី ក្រុមរកបាន ៤៨ពិន្ទុក្រោយប្រកួតក្នុងផ្ទះ ១៩ដង។
១.ពត៌មានកីឡាករ Barcelona

Barca អវត្តមានខ្សែការពារ Ronald Araújo ដោយសាររបួសសរសៃពួរដូច្នេះ Sergi Roberto ដែលក្លឹបបានចុះឈ្មោះនៅពេលនេះ ទំនងជា​នឹងមកជំនួសកន្លែងរបស់គាត់ ខណៈ Raphinha ដែលត្រូវបានបណ្តេញចេញកាលពីសប្តាហ៍មុននឹងខកខានការប្រកួតតាមរយៈការព្យួរ។ Abde Ezzaizouli អាចចូលលេខណៈ Ansu Fati ដែលអាចចាកចេញពីក្លឹបក្នុងលក្ខខណ្ឌខ្ចីជើង។យ៉ាងណាមិញគ្រូបង្វឹកលោក Xavi ក៏មិនទាន់អាច ចូលមកបញ្ជាកូនក្រុមបានដែរក្រោយត្រូវបណ្តេញចេញកាលពីសប្តាហ៏មុន។
-ជម្រើស១១នាក់ដំបូងសម្រាប់ Barcelona អាចនិងចូលលេង
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់សម្រាប់ Barcelona គឺ ៤-៣-៣
Ter Stegen; Roberto, Kounde, Christensen, Balde; Pedri, De Jong, Gundogan; Ezzalzouli, Lewandowski, Gavi
២.ពត៌មានកីឡាករ Cardiz

ខ្សែបម្រើ Gonzalo Escalante នឹងខកខានការប្រកួតតាមរយៈការជាប់ពិន័យដោយបានទទួលកាតក្រហមកាលពីសប្តាហ៍មុន ដូច្នេះ Fede San Emeterio នឹងជំនួសកន្លែងរបស់គេ ។
-ជម្រើស១១នាក់ដំបូងសម្រាប់ Cardiz អាចនិងចូលលេង
Ledesma; Carcelen, Fali, L Hernandez, J Hernandez; Alejo, Emeterio, Alcaraz, Machis; Ramos, Roger
-ទម្រង់លេងរបស់ Cadiz អាចនិប្រើប្រាស់ គឺ ៤-៤-២ ក្នុងគោលបំណងរក្សា Clean Sheet ជាលើកទីពីរជាប់ៗគ្នា។
៣.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Barcelona ២:១ Cardiz ។
ប្រភព:whoscored &sportsmole

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ
featured image

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ​ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕

ចុចអានបន្ត
អត្ថបទទាក់ទង