Close
ads Featured-Image
ម្ចាស់ផ្ទះ Tottenham ត្រៀមទទួល Man.Utd ដែលធ្លាប់ផ្តួលពួកគេក្នុងជំនួប៥លើកចុងក្រោយនៅ EPL
ទំហំអក្សរ
តូច
ធំ

ក្រុមម្ចាស់ផ្ទះ Tottenham Hotspur ត្រូវបើកទ្វារកីឡាដ្ឋានLondons Stadium ទទួលក្រុមភ្ញៀវបិសាចក្រហមនៅសប្តាហ៏ទី២វេលាម៉ោង ១១:៣០នាទី យ់ប់ថ្ងៃសៅរ៏នេះ ខណៈ Tottenham បានត្រឹមស្មើ Brentford ២ទល់និង២ នៅសប្តាហ៏ទី១ ខណៈ Man.Utd ផ្តួល Wolverhamptonនៅសប្តាហ៏ទី១ក្នុងលទ្ធផល ១ទល់និង០។រំលឹកដល់រដូវកាលចាស់ Man.Utd ធ្វើមិនបានល្អទេ ក្រៅទឹកដី​១០ប្រកួតចុងក្រោយមុនបិទរដូវកា​វ​ដោយ​ឈ្នះ​បានត្រឹមតែ៣ប្រកួតក្រៅពីនោះគឺស្មើនិងចាញ់។ហើយសម្រាប់ការធ្វើដំណើរទៅផ្ទះ៥ដងចុងករ្ោយ Tottenham នោះគឺ Man.Utd ធ្លាប់ចាញ់​ធ្ងន់​ធ្ងរ​បំផុតកាលពីខែតុលា​២០២០ក្នុងលទ្ធផល ៦ទល់និង១។
ប្រវត្តិធ្លាប់ជួបគ្នា៥លើកចុងក្រោយនៅ EPL គឺ Man.Utd ឈ្នះទាំង៥ដង និង ស៊ុតបញ្ចូលទីមិនតិចជាង២គ្រាប់នោះទេ។


១.ពត៌មានកីឡាករ Tottenham
Tanguy Ndombele, Ryan Sessegnon, Rodrigo Bentancur, Bryan Gil និង Fraser Forster សុទ្ធតែអវត្តមានសម្រាប់ម្ចាស់ផ្ទះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Vicario; Emerson, Romero, Van de Ven, Udogie; Bissouma, Skipp, Maddison; Kulusevski, Richarlison, Son
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
២.ពត៌មាន​កីឡាករក្រុម Man.Utd
សម្រាប់ក្រុមMan.Utd មិនមានអវត្តមានកីឡាករច្រើនលើកពី៦នាក់នោះទេ ខណៈសមាជិកថ្មី Rasmus Hojlund ក៏ត្រៀមបង្ហាញខ្លួនលើកដំបូង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Onana; Wan-Bissaka, Varane, Martinez, Shaw; Fernandes, Casemiro, Eriksen; Antony, Rashford, Sancho
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-១-៤-១
៣.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួត Tottenham ១:២ Man.Utd
ប្រភព:sportsmole &whoscored

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទទាក់ទង