
ក្រុមម្ចាស់ផ្ទះដែលទើបឡើងមកពីក្របខណ្ឌលីកលំដាប់ទីពីរគឺ Metz ត្រៀមធ្វើការប្រកួតជាមួយក្រុមជើងខ្លាំងគឺក្រុមភ្ញៀវ Olympic Marseille សម្រាប់ការប្រកួតលីកកំពូលបារាំងLigue-១នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃសៅរ៏ទី ១៩ សីហា ២០២៣ស្អែកនេះ។ សម្រាប់ Metz ធ្វើមិនបានល្អឡើយនៅសប្តាហ៏បើករដូវកាលដោយត្រូវក្រុមRennes លត់ក្នុងលទ្ធផល ៥ទល់និង១ ខណៈ Marseille បានធ្លាក់ចេញពីកៅអីជម្រុះ ពានរង្វាន់ UCLក្រោមថ្វីជើង Panathinaikos របស់ក្រិក។
ក្រោយធ្លាប់ចាញ់១ ទល់និង ០ទល់និង Metz ចាប់តាំងពីឆ្នាំ២០១៧ ក្រុម Marseille មិនដែលចាញ់ Metz ទេក្នុងការជួបគ្នា៧ដងចុងក្រោយគ្រប់ក្របខណ្ឌប្រកួត។
១.ពត៌មានក្រុមMetz
ជម្រើស១១នាក់ដំបូងអាចនិងចូលលេង
Oukidja; Colin, Traore, Cande, Kouao; Maiga, N’Doram; Sabaly, Camara, Maziz; Mikautadze
ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
២.ពត៌មានក្រុម Marseille
ជម្រើស១១នាក់ដំបូងអាចនិងយកមកប្រើប្រាស់
Lopez; Clauss, Mbemba, Balerdi, Lodi; Sarr, Kondogbia, Rongier, Harit; Vitinha, Aubameyang
ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ
Metz ១:៣ Marseille
ប្រភព:whoscored &sportsmole

បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ទល់នឹង Bournemouth ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលក្នុងទីក្រុង Chicago កាលពីថ្ងៃពុធខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាក Rasmus Hojlund របស់ក្រុមMan. United អាចនិងត្រូវក្លឹបដាក់លក់ ក្នុងតម្លៃត្រឹមតែ 30លានផោនប៉ុណ្ណោះ។ប្រភពពី BBC បានចុះផ្សាយថាៈទោះបីជាបានឆ្លើយសំនួរអ្នកកាសែតក្រោយចប់ការប្រកួតថាសាម៉ីខ្លួនចង់បន្តអាជីពនៅទឹកដី Old Trafford ប៉ុន្តែការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនី Benjamin Sesko របស់ RB Leipzig នៅតែធ្វើអោយអនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះជួបភាពមិនច្បាស់លាស់។អត្ថបទកំពុងចាប់អារម្មណ៍៖ ទោះបីមិនទាន់ទិញបាន Sesso ប៉ុន្តែ Man.Utd ត្រៀមលក់កីឡាកររូបនេះត្រឹមតែ 30លានផោន(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រសិន Hojlund ត្រូវបានលក់ក្នុងតម្លៃ 30 លានផោន វានឹងជាការខាតបង់សម្រាប់ Man Utd ដោយសារតែក្លឹបបានចុះហត្ថលេខានាំយករូបគេក្នុងតម្លៃរហូតដល់ទៅ 43 លានផោនឯណោះពីក្លឹបAtalantaហើយ រូបគេមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយក្លឹប។ United បានចំណាយប្រាក់ជិត 130 លានផោននៅរដូវក្តៅនេះដើម្បីទិញកីឡាករឆ្នើមមានដូចជា Bryan Mbeumo […]



