ការពិតកីឡាករឈុតធំ Barcelona ៥រូបនេះមិនទាន់ចុះឈ្មោះនៅលីកកំពូល La Liga ទេ
ទំហំអក្សរ
តូច
ធំ
Barcelona បានគ្រប់គ្រងនិងចុះបញ្ជីកីឡាករចំណូលថ្មីពីររូបគឺ Ilaky Gundogan និង Oriol Romeu ប៉ុន្តែទោះជាយ៉ាងណាមានកីឡាករឈុតធំ ចំនួនប្រាំរូបដែលមិនទាន់បានចុះបញ្ជីនៅលីកកំពូល La Liga ដែលរហូតមកដល់ពេលនេះមានកីឡាករដូចជាៈInaki Pena, Inigo Martinez, Marcos Alonso, Sergino Dest និង Clement Lenglet ជាដើម។

Dest និង Lenglet ត្រូវបានគេរំពឹងថានឹងចាកចេញពីក្លឹបនៅមុនពេលបញ្ចប់ទីផ្សារដោះដូរកីឡាករនិងបិទនៅ២សប្តាហ៍ទៀត ស្របពេល Dest កីឡាករអន្តរជាតិអាមេរិកមានការផ្តល់ជូនសំណើរដេញថ្លៃពី PSV រួចហើយ ខណៈ Lenglet មានការចាប់អារម្មណ៍ចង់បានពីក្លឹបនៅអារ៉ាប៊ីសាអូឌីត និងអាចបន្តលេងនៅអឺរ៉ុប។Barca ត្រូវបានគេរំពឹងថានឹងបញ្ជាក់ពីការចុះឈ្មោះរបស់ Pena និង Alonso មុនពេលការប្រកួតរបស់ពួកគេជាមួយ Cadiz ចុងសប្តាហ៍នេះ។ ទោះបីជាយ៉ាងណាក៏ដោយ ការចុះឈ្មោះកីឡាករ Martinez អាចនឹងមានការពន្យារពេលបន្ថែមទៀត ខណៈ ដែលគាត់មិនទាន់ជាសះស្បើយពីរបួសនៅឡើយ។
ប្រភព:tribuna
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
Related Articles