Close
Featured-Image
Spurs កំពុងសម្លឹងឃើញ«ខ្សែប្រយុទ្ធ ៥រូប» សម្រាប់ជំនួស Harry Kane បន្ទាប់ពីគាត់ផ្ទេរទៅកាន់ Bayern ជាស្ថាពរ
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ យោងតាមសារព័ត៌មានអ៊ីតាលី Gazzetta dello Sport បានឲ្យដឹងថា ក្លឹបអង់គ្លេស Tottenham បានកំណត់អត្តសញ្ញាណកីឡាករដែលអាចជំនួស Harry Kane ចំនួន ៥នាក់ មានដូចខាងក្រោម:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

១. កីឡាករ Romelu Lukaku របស់ក្លឹបតោខៀវ Chelsea ដោយខ្សែប្រយុទ្ធបែលហ្ស៊ិកត្រូវបានគេរាយការណ៍ថា ការដេញថ្លៃសម្រាប់ការផ្ទេរប្រមាណជា ៤០លានផោន។ ទោះជាយ៉ាងណាក៏ដោយ Lukaku មិនចង់បន្តលេងនៅ Premier League ឡើយ ហើយទម្រង់លេងរបស់គាត់ក៏មិនសាកសមជាមួយគ្រូបង្វឹក Spurs លោក Ange Postecoglou នោះទេ៕

Elite football has decided it can do without Romelu Lukaku

២. កីឡាករ Mehdi Taremi របស់ក្លឹប Porto ដែលបានស៊ុតបញ្ចូលទីបាន ២២ គ្រាប់ និង (assists) ៨ដង ក្នុងការប្រកួត Liga 33 របស់ប្រទេសព័រទុយហ្គាល់កាលពីរដូវកាលមុន។ កីឡាករវ័យ ៣១ឆ្នាំរូបនេះ មានតម្លៃខ្លួន ២៥លានផោន

Porto Target? PSG Reportedly Keen on Striker Mehdi Taremi This Summer

៣. កីឡាករ Folarin Balogun របស់ក្រុមកាំភ្លើងធំ Arsenal មានវ័យ ២២ឆ្នាំ ក៏ត្រូវបាន Spurs ទាក់ទងចង់បានផងដែរ ខណៈតម្លៃផ្ទេរប្រហែល ៤៧លានផោន

Folarin Balogun opts to play for US instead of England – KGET 17

៤. កីឡាករ Gift Orban ជាខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា មានវ័យ ២១ឆ្នាំ កំពុងប្រកបអាជីពនៅក្លឹប K.A.A Gent ដែលបានស៊ុតបញ្ចូលទីបាន ៩គ្រាប់ក្នុង ១០ប្រកួតនៅបែលហ្សិកកាលពីរដូវកាលមុន៕

Gift Orban: The story behind a 205-second hat-trick and a superstar unearthed - The Athletic

៥. ខ្សែប្រយុទ្ធឆ្នើម Dusan Vlahovic​ វ័យ ២៣ឆ្នាំ សញ្ជាតិស៊ែប៊ីវ័យ កំពុងលេងឲ្យក្លឹបសេះបង្កង់ Juventus ត្រូវបានគេជឿថា ក្លឹបមាន់ខ្នាយមាស Spurs បានចាប់អារម្មណ៍ជាខ្លាំង ហើយក៏មានភាគរយខ្ពស់ផងដែរ ក្នុងការផ្ទេរមកកាន់ទឹកដីអង់គ្លេស ខណៈ Vlahovic មានតម្លៃខ្លួនផ្ទេរមិនធម្មតាប្រមាណជា ៦៨លានផោន

Real Madrid offered Dusan Vlahovic transfer boost

ប្រភព៖ https://www.sportbible.com/

អត្ថបទកំពុងចាប់អារម្មណ៍៖
CR7 ច្រាន់ចោលឱកាសលេងនៅ FIFA Club World Cup នៅពាក់កណ្តាលខែនេះ
featured image

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ​ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ​ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]

ចុចអានបន្ត
អត្ថបទទាក់ទង