

(អ៊ីតាលី)៖ យោងតាមគេហទំព័រកីឡា BBC បានចុះផ្សាយឲ្យដឹងថា ក្លឹបលេងនៅលីគ Serie A គឺ Napoli បានចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិក Romelu Lukaku ដែលផ្លាស់ពីសំណាក់ក្លឹប Chelsea ក្នុងតម្លៃចរចា ៣០លានផោន ។

រំលឹកដែរថា ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ បានចូលរួមជាមួយ Chelsea កាលពីឆ្នាំ២០២១ ក្នុងតម្លៃ ៩៧.៥លានផោន ប៉ុន្តែបានចំណាយពេល ២រដូវកាល កន្លងមកក្នុងលក្ខខណ្ឌខ្ចីជើងនៅប្រទេសអ៊ីតាលី ដោយដំបូងត្រលប់មក Inter Milan និងបន្ទាប់មកទៀតមករួមរស់ជាមួយក្លឹប Roma ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Conte បាននិយាយថា Lukaku អាចនឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ Napoli ក្នុងការប្រកួតថ្ងៃអាទិត្យទល់នឹងក្លឹប Parma ។
ទន្ទឹមនឹងនេះ កីឡាករបែលហ្ស៊ិកដែលមិនបានលេងឱ្យ Chelsea ចាប់តាំងពីខែឧសភាឆ្នាំ ២០២២ ទទួលបានប្រាក់ឈ្នួល ៣២៥,០០០ផោន ក្នុងមួយសប្តាហ៍។ ជាមួយគ្នានេះ Lukaku រកបាន ២៤គ្រាប់ ខណៈដែលគាត់បានឈ្នះ Serie A ក្រោមការដឹកនាំរបស់លោក Conte ក្នុងឆ្នាំ ២០២១ ៕
ប្រភព៖ BBC

Lionel Messi បានក្លាយជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីបានច្រើនជាង១គ្រាប់ក្នុងការប្រកួត MLS បួនប្រកួតជាប់គ្នា ខណៈដែលគាត់បានជួយ Inter Miami យកឈ្នះម្ចាស់ផ្ទះ New England Revolution 2-1 កាលពីព្រឹកថ្ងៃព្រហស្បត្ត៍នេះ។ខ្សែប្រយុទ្ធអាហ្សង់ទីនបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងតង់ទី ១និង ២លើកក្នុង២ប្រកួតចុងក្រោយដែលមានន័យថាគាត់រកបានគ្រាប់បាល់សរុប១៤គ្រាប់ ក្នុង ១៥ ប្រកួតនៅ MLS នៅរដូវកាលនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប៉ះរបស់ពិត! ហ្វេន Real បន្ទោសកីឡាករ២រូប ក្រោយចាញ់ PSG ៤គ្រាប់យ៉ាងអាម៉ាស់ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Messi បានចាប់ផ្តើមរកគ្រាប់បាល់បញ្ចូលទីក្នុងខែឧសភាក៏បានរួមចំណែករកបានគ្រាប់បាល់លើសពីរ១គ្រាប់ពេលទទួលជ័យជម្នះ ៤-២ លើក្រុម Montreal និងការទទួលជ័យជម្នះ ៥-១ លើ Columbus និង ៤ទល់និង១ សម្រាប់ការប្រកួតកាលពីសប្តាហ៍មុនទល់និង Montreal មុនពេលប្រកួតនៅព្រឹត្តការណ៍ Club World Cupដោយបានហាលអាវត្រឹមវគ្១៦ក្រុមចុងក្រោយ។កាពីតែនក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ 38 ឆ្នាំរូបនេះក៍រកបានគ្រាប់បាល់បានស៊ុតបញ្ចូលទីបាន១គ្រាប់ក្នុង ៤ […]

