
អ្នកចាត់ការទូទៅក្រុម Chelsea លោក Mauricio Pochettino និងត្រូវធ្វើការដឹកនាំក្រុមបើកទ្ចារកីឡដ្ឋាន Stamford Bridge ទទួលស្វាគមន៍ ក្រុមជើងខ្លាំងគឺហង្សក្រហម Liverpool នៅសប្តាហ៍ទី១ នៃក្របខណ្ឌ Premier League នៅវេលាម៉ោង១០:៣០នាទីយប់ថ្ងៃអាទិត្យនេះ។ សម្រាប់ រដូវកាលចាស់ក្លឹបChelseaក្រោយការចូលមកកាន់កាប់របស់ម្ចាស់ក្លឹបលោក TOdd Bohley ទោះបីជាបានចំណាយប្រាក់ជាង៥០០លានផោន ប៉ុន្តែក្រុមបានបញ្ចប់រដូវកាលដ៍ខកចិត្តដោយឈរនៅលេខរៀងទី ១២ រីឯ Liverpool បញ្ចបក្នងចំណាត់ថ្នាក់ទី៥។ សម្រាប់ការប្រកួតមិត្តភាព៥ដង មុនបើករដូវកាល Chelsea មិនដែលចាញ់ទេគឺស្មើ២ និង ឈ្នះ៣។លោក Pochettino ធ្លាប់ឈ្នះបានតែបីដងប៉ុណ្ណោះក្នុងចំណោម ១៦ លើកកំលុងពេលដឹកនាំTottenham ប្រឈមជាមួយ Liverpool ទោះយ៉ាងណា ក្រុមលោក Jurgen Klopp ទទួលបានលទ្ធផលស្មើគ្នា៦ដងចុងក្រោយពេលជួប Chelsea គ្រប់ក្របខណ្ឌប្រកួត ហើយកំលុងជួបគ្នានោះគឺ Chelsea រក្សាមិនអោយគ្រាប់បាល់ចូលទីបានរហូតដល់ទៅ៤ប្រកួតឯណោះ។
១.ពត៌មានកីឡាករ Chelsea
Christopher Nkunku និង Benoit Badiashile ព្រមទាំង Wesley Fofana, Armando Broja និង Marcus Bettinelli បន្តអវត្តមាន។
រីឯ Noni Madueke និងត្រៀមចូលលេង ខណៈសមាជិកថ្មី Axel Disasi និង Nicolas Jackson គ្រោងនឹងចាប់ផ្តើមចូលលេងជាមួយកីឡាករវ័យក្មេង Carney Chukwuemeka ។
-ជម្រើស១១នាក់ដំបូងត្រៀមចូលលេង
Arrizabalaga; James, Silva, Colwill, Chilwell; Fernandez, Gallagher; Sterling, Chukwuemeka, Mudryk; Jackson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់គឺ ៤-២-៣-១
២.ពត៌មានកីឡាករ Liverpool
ខ្សែបម្រើកណ្តាល Thiago និង Stefan Bajcetic បន្តអវត្តមានសម្រាប់ Liverpool ដូច្នេះAlexis Mac Allister និង Dominik Szoboszlai និងចូលរួមពង្រឹងតំបន់ខ្សែបម្រើ ប៉ុន្តែLiverpool នៅតែប្រឈមខ្វះខាតក្រោយការចាកចេញរបស់កីឡាករមួយចំនួននៅរដូវក្តៅ។
-ជម្រើស១១នាក់ដំបូងត្រៀមចូលលេង
Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Jones, Mac Allister, Szoboszlai; Salah, Nunez, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់គឺ ៤-៣-៣
៣.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Chelsea ១:១ Liverpool ។
ប្រភព:whoscored & sportsmole

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]



