
(អង់គ្លេស)៖ អ្នកសារព័ត៌មានដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា ខ្សែបម្រើឆ្នើម Moises Caicedo ចង់ចាកចេញពីក្លឹប Brighton ចំពេលមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ក្លឹបធំៗ២នៅអង់គ្លេស។ ក្លឹបហង្សក្រហម Liverpool និងតោខៀវ Chelsea បានចូលប្រជែងគ្នាដេញថ្លៃលើកីឡាកររូបនេះយ៉ាងស្វិតស្វាញ ដោយក្លឹប Chelsea បានដាក់សំណើដេញថ្លៃនូវកញ្ចប់ទឹកប្រាក់ ១០០លានអឺរ៉ូ ចំណែកឯក្លឹបហង្សក្រហម Liverpool វិញ ហ៊ានចំណាយដេញថ្លៃលើសរហូតដល់ ១១០លានអឺរ៉ូ ដែលនេះជាចំនួនច្រើនលើសលប់បំផុត សូម្បីក្លឹប Brighton ក៏មិនគួរឲ្យជឿផងដែរលើតម្លៃផ្ទេរនេះ ខណៈកិច្ចសន្យាកុងត្រារហូតដល់ឆ្នាំ ២០២៧ ប្រសិនបើ Liverpool យកបានកីឡាករ Caicedo នារដូវកាលនេះ៕
រូបតំណាង៖

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]



