Close
Sponsor ads Featured-Image
Man.Utd ព្រមព្រៀងលើកញ្ចប់ថវិកាផ្ទេរខ្សែបម្រើរូបនេះជាមួយក្លឹបយក្សតួគី(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្រុមបិសាចក្រហម​ Man. United បានព្រមព្រៀងទទួលយកការដេញថ្លៃក្នុងតម្លៃទឹកប្រាក់ ១៥ លានអឺរ៉ូស្មើនិង (១២.៩ លានផោន) ពីក្លឹបទួរគី Fenerbahce សម្រាប់ខ្សែបម្រើ Fred បន្ទាប់ពីកីឡាករអន្តរជាតិប្រេស៊ីលវ័យ៣០​ឆ្នាំរូីបនេះ ទំនងលែងក្លាយជាសមាជិកសំខាន់នៅ​ក្នុង​ក្រុម​របស់​អ្នកចាត់ការ Erik ten Hag នៅរដូវកាលនេះទៀតនោះទេ។

មិនមែនមានតែ Fenerbahce នោះទេ នៅមានគូប្រជែងក្លឹបរួមទីក្រុង Istanbul របស់ Fenerbahce គឺGalatasaray និងក្រុម Fulham របស់អង់ គ្លេសក៏ចាប់អារម្មណ៍ចង់បានFred ខណៈកិច្ចសន្យារបស់របស់អតីតខ្សែបម្រើShakhtar Donetskនៅកីឡាដ្ឋាន Old Trafford គ្រោងនឹងផុត​កំណត់​នៅ​រដូវក្តៅក្រោយ។


Fred បង្ហាញខ្លួន៥៦ដងសម្រាប់Man.United កាលពីរដូវកាលមុន និងស៊ុតបញ្ចូលទីបាន ៦ គ្រាប់ ខណៈដែលគាត់បានជួយឱ្យក្រុមរបស់ Ten Hag បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងក្របខ័ណ្ឌ Premier League ដើម្បីធានាបានកៅអីទៅលេងនៅក្របខ័ណ្ឌ Champions Leagueរដូវកាលនេះ ។
សរុបមករូបគេចូលលេងឱ្យក្លឹបបានចំនួន ១៣៩ ដងក្នុងក្របខ័ណ្ឌកំពូល ដោយស៊ុតបញ្ចូលទីបាន ៨ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ៧ ដងក្នុងពេលនោះ។ជាមួយក្នានេះដែរខ្សែការពារកណ្តាល Eric Bailly របស់ United ត្រូវបានក្លឹបតួគី Besiktas ចង់បានដោយកំពុងរង់ចាំ​មើល​តើកីឡាករអន្តរជាតិកូឌីវ័រវ័យ ២៩ ឆ្នាំនិងបញ្ចប់កិច្ចសន្យាជាមួយក្លឹបដើម្បីផ្ទេរដោយមិនគិតតម្លៃខ្លួនរឺយ៉ាងណា។
ប្រភព:BBC
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្លឹបមួយបញ្ចប់តំណែងគ្រូបង្វឹកក្រោយហាលអាវនៅ FCW (មាន២វីដេអូ)
featured image

ក្រុមBotafogo បានបញ្ចប់តំណែងគ្រូបង្វឹក Renato Paiva ២ថ្ងៃ ស្មើនិង ៤៨ ម៉ោង ក្រោយពីក្លឹបបានហាលអាវពីការប្រកួតបាល់ទាត់ក្របខ័ណ្ឌFIFA Club World Cup ដោយចាញ់គូប្រជែងមកពីប្រេស៊ីលដូចគ្នា Palmeiras នៅត្រឹមវគ្គ ១៦ក្រុមចុងក្រោយរួចមក។ អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយបំបាក់ Flamengo ៤-២ ! Bayern ឡើងទៅជួប PSG វគ្គ៨ក្រុម Club World Cup (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្លឹបបានអរគុណok Paiva និងអ្នកជំនួយការរបស់គាត់សម្រាប់កិច្ចខិតខំប្រឹងប្រែងកន្លងមកព្រមទាំងអាចផ្តួលក្រុមម្ចាស់ជើងឯក Champion League គឺ Paris Saint-Germain នៅវគ្គជម្រុះចែកពូល ខណៈពួកគេបានឈានដល់វគ្គ១៦ក្រុមក្រោយបញ្ចប់ចំណាត់ថ្នាក់លេខ២នៅពូលB ខណៈពួកគេឈ្នះពិន្ទុលើគ្រាប់បាល់ក្រុម AT.Madrid តែ១គ្រាប់ប៉ុណ្ណោះ។ វីដេអូការប្រកួតរវាង PSG vs Botafogo វីដេអូការប្រកួតរវាង Botafogo vs […]

ចុចអានបន្ត
អត្ថបទទាក់ទង