Close
Sponsor ads Featured-Image
Ronaldo បន្តរកគ្រាប់បាល់ដ៏សំខាន់ជួយ Al-Nassr ទៅវគ្គផ្តាច់ព្រ័ត្រ Arab Club Champion Cup(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Cristiano Ronaldo បានបន្តដើរតួនាទីដ៏សំខាន់បន្ទាប់ពីខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះបានរកបានគ្រាប់បាល់ពិន័យ១១ម៉ែត្រនៅនាទី​ទី៧៤​អោយក្រុម Al Nassr ឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Arab Club Champions Cup ជាបន្តទៀត។ អតីតកីឡាករបិសាចក្រហម Man. United បានរកគ្រាប់បាល់​ដ័៏សំខាន់​នេះក្នុងជំនួបជាមួយក្លឹប Al Shorta ខណៈ Al Nassr បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រត្រៀមជួបប្រកួតរវាង Al-Hilal រឺ Al-Shabab ។


គួររំលឹកថាវីរបុរសក្រុមអធិរាជស Real Madrid រូបនេះក៏បានដើរតួនាទីដ៏សំខាន់ក្នុងការដឹកនាំក្រុមនៅលីកកំពូលអារ៉ាប៊ីសាអូឌីតទៅកាន់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ នៅពេលដែលរូបគេរកបានគ្រាប់បាល់នៅនាទីទី ៨៧អោយក្រុមតាមស្មើជាមួយ Zamalek ក្នុងវគ្គ១៦ក្រុម ។មួយវិញទៀតម្ចាស់​ពាន​បាល់មាស៥សម័យរូបនេះ ក៏បានរកគ្រាប់បាល់បើកឆាកក្នុង ការ​ទទួល​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ៣ទល់និង១ នៅវគ្គ​១/៤ផ្តាច់​ព្រ័ត្រ​អោយ Al Nassr ផ្តួល Raja Casablanca ផងដែរ។
ប្រភព:Besoccer

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
នោះ ! Messi រកការព្រមានពីអតីតមិត្តរួមក្រុមមុនជួបក្លឹបចាស់ (១វីដេអូ)
featured image

ខ្សែការពារក្លឹប Paris Saint-Germain កីឡាករ Achraf Hakimi បានចេញមកធ្វើការបោះសម្តីដោយព្រមានក្នុងន័យស្រាលៗតែមានន័យជ្រៀលជ្រៅទៅកាន់កីឡាករឆ្នើម Lionel Messi មុនពេលពួកគេជួបប្រកួតគ្នានៅព្រឹត្តិការណ៍ប្រកួតពានរង្វាន់ FIFA Club World Cup វគ្គ១៦ក្រុមចុងក្រោយនៅថ្ងៃអាទិត្យខាងមុខនេះ។ គួររំលឹកថា Hakimi និង Messi ធ្លាប់ជាមិត្តរួមក្រុមកំឡុងពេលកាពីតែនក្រុមជម្រើសជាតិអាហ្សង់ទីនលេងនៅ PSG មុនពេលគាត់ចាកចេញទៅចូលរួមជាមួយ Inter Miami ។អត្ថបទកំពុងចាប់អារម្មណ៍៖ មានទំនាក់ទំនងស្រីស្អាតច្រើនមួយរយៈចុងក្រោយ!ប៉ុន្តែ Lamine បែរជាត្រូវក្លឹបព្រមានរឿងមួយនេះទៅវិញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ថ្លែងទៅកាន់ ItalPress ខ្សែការពារស្លាបស្តាំក្រុមជម្រើសជាតិម៉ារ៉ុក Hakimi បាននិយាយថាៈ Messi គួរតែកត់ចំណាំថាមិនមានមិត្តភក្តិនៅលើទីលានបាល់ទាត់ទេ។ វាពិតជាល្អណាស់ដែលបានជួបគាត់( Messi )ម្តងទៀត។ ពិតជាបរិយាកាសដ៏ស្រស់ពេលអ្នកគាំទ្រ និង ឃើញការប្រកួតប្រជែងដ៍ស្វិតស្វាញ ។គាត់(Messi)នឹងព្យាយាមយកឈ្នះ ហើយយើងដូចគ្នាដែរដើម្បីឱកាសឆ្លងទៅជុំបន្ទាប់។។ ប្រភព:Dailypost វីដេអូ Hakimi

ចុចអានបន្ត
អត្ថបទទាក់ទង