សំណើដេញថ្លៃ «៤៥លានផោន» របស់ Liverpool ទៅលើខ្សែបម្រើម្នាក់ ទំនងនឹងទៅរួចដែរឬយ៉ាងណា
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ យោងតាមគេហទំព័រវេបសាយ sportmole.co.kh បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានធ្វើការដេញថ្លៃជាលើកទី៣ ក្នុងតម្លៃ ៤៥លានផោន លើខ្សែបម្រើ Romeo Lavia ប៉ុន្តែត្រូវបាន Southampton បានបដិសេធសំណើនេះ ហើយបានឈរយ៉ាងរឹងមាំក្នុងការចង់បាននូវតម្លៃ ៥០លានផោន។ Lavia បានបង្ហាញខ្លួនចំនួន ២៩លើកក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសសម្រាប់ក្រុម Saints ដែល ២៦ប្រកួតបានមកពីការចាប់ផ្តើម ហើយគាត់បានរកគ្រាប់បាល់ដំបូងរបស់គាត់ក្នុងការប្រកួតបាល់ទាត់ក្រុមដំបូងទល់នឹង Chelsea ក្នុងខែសីហា ឆ្នាំ ២០២២។ កីឡាករវ័យ ១៩ឆ្នាំរូបនេះបានផ្ទេរទៅកាន់ St Mary’s ពី Manchester City កាលពីរដូវក្តៅមុនក្នុងតម្លៃ ១៤លានផោន ដែលគួរអោយចាប់អារម្មណ៍ក្នុងរដូវកាលដំបូងរបស់គាត់ បើទោះបីជា Southampton ត្រូវបានកាត់ចេញពី Premier League ក៏ដោយ៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស


អត្ថបទទាក់ទង
5 months ago .
68 Views
វីរបុស Liverpool រិះគន់ក្លឹបថាមិនមែនលេងបាល់ទាត់តែកំពុងលេងកីឡាមួយនេះវិញ(មាន១វីដេអូ)
5 months ago .
71 Views
Liverpool ចាញ់ Galatasaray ភ្លាម! ផ្ទុះការរិះគន់លើតារាឆ្នើមម្នាក់ ក្រោយប៉ះបាល់បានតែ៤ដងគត់
7 months ago .
577 Views
វីរបុរស Liverpool ថាកីឡាករកំនត់ត្រាថ្លៃរូបនេះបញ្ចូនបាល់ភាគច្រើនទៅគូបដិបក្សជាងមិត្តរួមក្រុម(ម
7 months ago .
631 Views
Man.City មិនមែនជាក្រុមប្រជែងពាន EPL ឆ្នាំនេះដោយសារគ្មានវត្តមានកីឡាករសំខាន់រូបនេះ(មាន២វីដេអូ)
