
(អារ៉ាប៊ីសាអូឌីត)៖ យោងតាម Twitter ផ្លូវការរបស់ក្លឹប Al-Nassr របស់ Saudi Pro League បានបង្ហោះពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ Sadio Mane ពីក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ដើម្បីឲ្យមកចាប់ដៃគូជាមួយ តារាឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo ដែល Mane មានតម្លៃផ្ទេរប្រមាណ ២៤លានអឺរ៉ូ ខណៈប្រាក់ឈ្នួលខ្ពស់បំផុតដែលអាចរកបានគឺលើសពី ៦៥០,០០០ ផោន ឬ ៨២៦,៤៧០ ដុល្លារ ក្នុង១សប្តាហ៍ ដោយមិនគិតថ្លៃបង់ពន្ធ។ គួរបញ្ជាក់ផងដែរថា កីឡាករវ័យ៣១ឆ្នាំរូបនេះ មានកិច្ចសន្យាកុងត្រាជាមួយ Al-Nassr រយៈពេល ៤ឆ្នាំ រហូតដល់ឆ្នាំ ២០២៧៕
بصـوووووت واحد 🗣️
Saaaadiiiioooooooo MANE! 🤩💛#ماني_نصراوي pic.twitter.com/ojKKzRcU3T— نادي النصر السعودي (@AlNassrFC) August 1, 2023

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



