Close
Sponsor ads Featured-Image
គ្រូបង្វឹក Liverpool បារម្មណ៍ការស្រូបទាញកីឡាករពីសំណាក់លីកនៅមជ្ឈឹមបូព៌ា
ទំហំអក្សរ
តូច
ធំ

អ្នកចាត់ការក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានលើកឡើងថាៈវាមិនមានផលប្រយោជន៍អ្វីទាល់តែសោះ​នៅពេល​ទីផ្សារ​ដោះដូរ​កីឡាករបន្តបើករហូតជិតបីសប្តាហ៍នៅលីគកំពូលមជ្ឈឹមបូព៌ាប្រទេសអារ៉ាប៊ីសាអូឌីតដែលនៅយូរជាងទីផ្សារ​នៅលីគកំពូល​ទ្វីបអឺរ៉ុប​បាន​បិទ​ទៅហើយនោះ។មានន័យថាថ្ងៃផុតកំណត់នៃការផ្ទេរក្នុងលីគកំពូលរបស់អឺរ៉ុបគឺនៅថ្ងៃទី ១ ខែកញ្ញា ខណៈដែលអារ៉ាប៊ីសាអូឌីតដំណើរការរហូត​ដល់ថ្ងៃទី ២០ខែកញ្ញាឯណោះដូច្នេះក្លឹបបាល់ទាត់របស់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់មួយផ្នែកធំបានមកពីការផ្តត់ផ្គង់ប្រេង​ទៅពិភពលោក​នោះនៅតែអាចចុះហត្ថលេខានាំយកកីឡាករឆ្នើមៗដែលមានកេរ្តិ៍ឈ្មោះរបស់ពួកគេនៅរដូវក្តៅនេះបាន។

គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់បានបញ្ចេញប្រតិកម្មយ៉ាងដូច្នេះថាៈ​ឥទ្ធិពល​របស់លីកកំពូល​អារ៉ាប៊ីសាអូឌីត​ថាគឺ​ធំ​ណាស់​ក្នុង​ពេល​នេះ។អ្វីដែលអាក្រក់​បំផុត​ដែលខ្ញុំគិតថាទីផ្សារដោះដូរកីឡាករនៅអារ៉ាប៊ីសាអូឌីត បើករយៈពេលបីសប្តាហ៍ទៀត។UEFA ឬ FIFA ត្រូវតែស្វែងរកដំណោះ​ស្រាយ​សម្រាប់​រឿង​នោះ។ ប៉ុន្តែនៅទីបំផុតនៅពេលនេះ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងនោះទេ

ការពីតLiverpool បានរងផលប៉ះពាល់រួចហើយដោយសារកីឡាករមួយចំនួនសម្រេចផ្លាស់ទៅអារ៉ាប៊ីសាអូឌីត រួមមានខ្សែបម្រើ Jordan Henderson និង Fabinho ដែលបានចូលរួមជាមួយ Al-Ettifaq និង Al-Ittihad ជាមួយប្រាក់ឈ្នួលដ៍ក្រាស់ក្រែលរបស់ពួកគេ ។ជាមួយគ្នានោះដែរ James Milner, Alex Oxlade-Chamberlain និង Naby Keita និងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃកិច្ចសន្យារបស់ពួកគេ។ដូច្នេះក្រុមត្រូវបាត់បង់កីឡាករ​ខ្សែបម្រើប្រាំនាក់ជាអចិន្ត្រៃយ៍នៅរដូវក្តៅនេះ។
ប្រភព:BBC

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ចង់ដឹងអត់?មកស្គាល់កីឡាករឆ្នើមមានប្រាក់ឈ្នួលខ្ពស់បំផុតទាំង ៥ នៅ Major League Soccer
featured image

តារាឆ្នើមរបស់ក្លឹប Inter Miami កីឡាករ Lionel Messi នៅតែជាកីឡាករដែលរកចំណូលបានច្រើនជាងគេក្នុងក្របខ័ណ្ឌ Major League Soccer, MLS សម្រាប់ឆ្នាំទីពីរជាប់ៗគ្នា។ យោងការបង្ហាញនៅក្នុងទិន្នន័យដែលបានចេញផ្សាយដោយសហព័ន្ធ MLS បានបង្ហាញថា Messi ទទួលបានប្រាក់ឈ្នួល និងប្រាក់ធានារ៉ាប់រងប្រមាណ ២០,៤៥ លានដុល្លារ។អត្ថបទកំពុងចាប់អារម្មណ៍៖ លេចឮមិត្តចាស់មក! Cristiano Ronaldo ត្រៀមបន្តកុងត្រាថ្មីជាមួយ Al Nassr ភ្លែត សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស តួលេខនេះក៏តំណាងឱ្យប្រាក់ចំណូលរបស់កីឡាករវ័យ 38 ឆ្នាំរូបនេះផងដែរ ខណៈដែលគាត់ក៏ទទួលបានពីប្រភពចំណូលផ្សេងទៀតដូចជាកិច្ចព្រមព្រៀងគាំទ្រជាមួយ Adidas និងកិច្ចព្រមព្រៀងចែករំលែកប្រាក់ចំណូលជាមួយដៃគូផ្សាយពាណិជ្ជកម្មគឺម៉ាកយីហោ Apple ។ប្រភពពីគេហទំព័រ Sportico បានចុះផ្សាយផងដែរថាៈ Messi អាចរកចំណូលបានរហូតដល់ ១៥០ លានដុល្លារ ក្នុងរយៈពេលនៃកិច្ចសន្យារយៈពេល ២ ឆ្នាំកន្លះរបស់គាត់ជាមួយInter Miami និង MLS ។ ២.ខ្សែប្រយុទ្ធរបស់ក្លឹប […]

ចុចអានបន្ត
អត្ថបទទាក់ទង