

ខ្សែការពារស្លាបឆ្វេង Luke Shaw របស់ក្រុមបិសាចក្រហម Man. United ទទួលស្គាល់ថាការឈ្នះពានបីរបស់ក្រុមមេឃខៀវ Man. City ធ្វើឱ្យប្រិយមិត្ត និងកីឡាករគ្រប់គ្នានៅទ Old Trafford ខណៈពួកគេមានបំណងមិនឱ្យវាកើតឡើងម្តងទៀតបានទេ។គួររំលឹកថាMan.Utd បានបរាជ័យក្នុងការបញ្ឈប់ Man City ដើរទាន់ដានប្រវត្តិសាស្រ្តរបស់ពួកគេក្នុងឆ្នាំ ១៩៩៩ នៅពេលដែលម្ចាស់ជើងឯកអង់គ្លេស ២០សម័យរងបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ FA Cup ក្រោមថ្វីជើងក្លឹបដែលមានមូលដ្ឋានរួមទីក្រុងManchester តែម្តង ។
ពោលក្រោយលើកពាន FA Cup និង Premier Leagueក្រុមលោក Pep Guardiola ដែលមានកីឡាករអង់គ្លេសដូចជា Jack Grealish, Phil Foden, Kyle Walker, John Stones និង Kalvin Phillip បានបន្តផ្តួល Inter Milan នៅក្របខណ្ឌ Champion league ដើម្បីលើកពាន UCL បន្ថែមទៀត។ទោះបីលើកពាន League Cup ប៉ុន្តែ Shaw បាននិយាយថា :វាឈឺចាប់ណាស់។ពួកយើងទាំងអស់គ្នាក្នុងនាមជាកីឡាករ មានអារម្មណ៍ថាវា ពិតជាលំបាកក្នុងការទទួលយក។ យើងនិងមិនអាចអនុញ្ញាតឱ្យវាកើតឡើងម្តងទៀតបានទេ។វាដល់ពេលរបស់យើក្នុងការចាប់ផ្តើមបង្កើត ប្រវត្តិសាស្រ្ត សម្រាប់ក្រុម ដូច្នេះយើងមិនគួរបណ្តែតបណ្តោយអោយរឿងទាំងនេះកើតឡើងងាយស្រួលសម្រាប់ពួកគេ ការពិតក្នុងនាមជាកីឡាករយើងមិនអាចទទួលយកវាទៀតទេ។
ក្រោយការចាកចេញរបស់ David De Gea បច្ចុប្បន្ន Shaw គឺជាកីឡាករទី១ដែលកំពុងលេងជម្រើសដំបូងអោយក្រុម Man.Utd យូរជាងគេ ក្រោយពី អតីតគ្រូបង្វឹកលោក Louis van Gaalបានផ្ទេរយកពីក្រុមSouthampton កាលពីឆ្នាំ ២០១៤ក្នុងតម្លៃ ២៧ លានផោន និងស្ថិតក្នុងវ័យ ១៨ឆ្នាំ។ កីឡាករ អន្តរជាតិអង់គ្លេសគឺជាខ្សែការពារថ្លៃបំផុតទី ៤ នៅលើពិភពលោកកំលុងពេលផ្ទេរមកកាន់ទឹកដី Old Trafford ។
ប្រភព:BBC
វីដេអូ:
Man.City vs Man.Utd (FA Cup)
Man.City vs Inter Milan( UCL)


ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


