
ក្លឹប Al Nassr មានសុទិដ្ឋិនិយមចំពោះការចុះហត្ថលេខាខ្សែប្រយុទ្ធ Bayern Munich កីឡាករ Sadio Mane នៅក្នុងទីផ្សារដោះដូរកីឡាករដែលកំពុងបើកដំណើរការនៅពេលនេះ។យោងអ្នកជំនាញផ្នែកទីផ្សារដោះដូរកីឡាករលោក Fabrizio Romano បានលើកឡើងថា Al Nassr ត្រៀមផ្តល់ថវិកាដេញថ្លៃ ប្រមាណ៣៧ លានអឺរ៉ូទៅក្លឹបជើងឯកអាឡឺម៉ង់សម្រាប់កីឡាករ Bayern Munich សម្រាប់ខ្សែប្រយុទ្ធអន្តរជាតិសេណេហ្គាល់ Sadio Mane ខណៈក្លឹបនៅលីកកំពូលប្រទេសអារ៉ាប៊ីសាអូឌីតកំពុងបង្កើនការពិភាក្សាឈានទៅដល់ដំណាក់កាលចុងក្រោយរវាងក្លឹប និង ភ្នាក់ងាររបស់ Mane លើលក្ខខណ្ឌនៃកិច្ចសន្យាជាមួយAl-Nassr។
Mane បានក្លាយជាគោលដៅអាទិភាពរបស់ Al Nassr ក្រោយការចាកចេញរបស់ Abdulrahman Ghareeb ។យ៉ាងណាមិញ ក្លឹបបាននាំយកនូវកីឡាករមួយចំនួនមានដូចជា Marcelo Brozovic, Seko Fofana និង Alex Telles មករួមក្រុមជាមួយកំពូលខ្សែប្រយុទ្ធស្លាប Cristiano Ronaldo រួចទៅហើយនៅរដូវកាលថ្មី។។សម្រាប់វីរបុរសក្រុមហង្សក្រហម Liverpool រូបនេះមានកិច្ចសន្យានៅកីឡដ្ឋាន Allianz Arena រហូតដល់ខែមិថុនា ឆ្នាំ ២០២៥ ហើយរដូវកាលដំបូងស៊ុតបញ្ចូលទីបាន ១៥ គ្រាប់ និង Assist៦លើកក្រោយបង្ហាញខ្លួនសរុប៣៨ដង។
ប្រភព:tribuna
វីដេអូ:

គ្រូបង្វឹករបស់ក្រុម Aston Villa លោក Unai Emery បានចេញមកបង្ហើបថា ក្លឹបមិនទាន់ធ្វើការសម្រេចចិត្តអំពីការចុះកុងត្រាជាអចិន្ត្រៃយ៍លើ Marcus Rashford បើទោះបីជារូបគេទើបតែអាចរកបាន២គ្រាប់ក្នុងជំនួប FA Cup ទល់នឹងក្រុម Preston Nort End កាលពីយប់មិញក៏ដោយ។ លោក Emery បន្តថា ក្រុមទាំងមូលបច្ចុប្បន្នកំពុងផ្តោតលើការប្រកួតបន្តបន្ទាប់ទៀត ខណៈមិនទាន់មានពេលវេលាគិតគួរអំពីរឿងចុះកុងត្រាជាអចិន្ត្រៃយ៍នៅឡើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ End of an Era! វីរបុស Bayern ម្នាក់ទំនងចាកចេញនៅចុងបញប់រដូវកាល ក្រោយចំណាយពល២៥ឆ្នាំ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Marcus Rashford បានចាកចេញពីក្រុម Man Utd កាលពីខែមករា បន្ទាប់រូបគេបានបាត់បង់តំណែងរបស់ខ្លួននៅ Old Trafford ក្រោយការមកដល់របស់លោក Ruben Amorim ខណៈតាំងពីផ្ទេរចូលរួមជាមួយនឹង Aston Villa រូបគេបានខកខានរកគ្រាប់បាល់ចំនួន១៤ប្រកួតមកហើយ។ Villa […]



