
(បរទេស)៖ យោងតាមប្រភពគេហទំព័រ goal.com បានឲ្យដឹងថា អតីតកីឡាករក្រុមបិសាចក្រហម Manchester United លោក Odion Ighalo បាននិយាយថា «វីរបុរសរបស់ប្រទេសព័រទុយហ្គាល់ Cristiano Ronaldo បានផ្លាស់ទៅកាន់អារ៉ាប៊ីសាអូឌីតគឺដើម្បីតែប្រាក់សុទ្ធសាធជំនួសឱ្យហេតុផលផ្សេងពីនេះ»។ Ighalo គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Saudi Pro League កាលពីរដូវកាលមុន ដោយគាត់លេងឲ្យក្លឹប Al-Hilal ។ ឥឡូវនេះគាត់បានអះអាងថា គាត់បានផ្លាស់ទៅកាន់ប្រទេស ដែលហ៊ានផ្តល់ប្រាក់ឈ្នួលខ្ពស់ ហើយបានទទូចថា Ronaldo ក៏ធ្វើដូចគ្នាដែរ ដោយបានចូលរួមជាមួយ Al-Nassr រួមជាមួយនឹង Benzema ក៏ផ្ទេរមកប្រទេសអារ៉ាប់ដូចគ្នា។
Ighalo វ័យ ៣៤ឆ្នាំ បាននិយាយទៅកាន់ OmaSportsTV បន្ថែមថា «កាលអ្នកនៅក្មេង អ្នកលេងបាល់ទាត់ព្រោះជាការស្រលាញ់ ដោយពីពេលមុនអ្នកមិនខ្វល់ពីលុយទេ ប៉ុន្តែនៅអាយុរបស់ខ្ញុំ ខ្ញុំកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃអាជីពរបស់ខ្ញុំហើយ មិនដឹងថាខ្ញុំអាចលេងបានមួយ ឬពីរឆ្នាំ បន្តទៀតនោះទេ» ។ «ខ្ញុំដឹងថាវាមិនលើសពីបីឆ្នាំទេ។ ខ្ញុំលេងដោយសារការស្រលាញ់ចេញពីចិត្តពេញមួយជីវិតរបស់ខ្ញុំ ឥឡូវនេះ ខ្ញុំលេងគឺដើម្បីតែលុយ» ។ «Ronaldo រកបានប្រាក់ពលកម្ម ១០០ដងច្រើនជាងខ្ញុំ ស្ទើរពេញមួយជីវិតរបស់ខ្ញុំរួចទៅហើយ តើពិតទេគាត់មកអារ៉ាប់ព្រោះតែការស្រលាញ់បាល់ទាត់? តែបើតាមខ្ញុំដឹង គឺដើម្បីលុយទេបងប្អូន»៕

ខ្សែបម្រើឆ្នើមរបស់ក្រុម Bayern Munich គឺ Thomas Muller ត្រូវបានគេរំពឹងថា នឹងចាកចេញពីក្រុម នៅចុងបញ្ចប់រដូវកាល ២០២៤ – ២០២៥ បន្ទាប់ពីការចរចារកុងត្រាថ្មីមិនទទួលបានជោគជ័យ។អត្ថបទកំពុងចាប់អារម្មណ៍៖ End of an Era! វីរបុស Bayern ម្នាក់ទំនងចាកចេញនៅចុងបញប់រដូវកាល ក្រោយចំណាយពល២៥ឆ្នាំ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Muller ដែលបានចំណាយពេលពេលមួយអាជីពរបស់ខ្លួនជាមួយនឹងក្រុម Bayern តាំងពីឈុតថ្នាលក្នុងឆ្នាំ២០០០ តែងតែជាផ្នែកដ៏សំខាន់ក្នុងក្លឹបយក្សមួយនេះគ្រប់រដូវកាលទាំងអស់។ ទោះបីជាយ៉ាងណាមិញតំណែងរបស់ខ្លួនហាក់បីបានបាត់បង់នៅឆ្នាំ២០២៥នេះ ដោយគាត់បានបង្ហាញខ្លួនត្រឹមតែ២៧ប្រកួតប៉ុណ្ណោះ។ ការសម្រេចចិត្តរបស់ក្លឹបដែលមិនបន្តកុងត្រាថ្មី គឺជាការព្រមព្រៀងពីសំណាក់ភាគគីខាងក្រុមប្រឹក្សាភិបាលរបស់ក្លឹប និងបញ្ហាប្រាក់ឈ្នួលផងដែល ដោយក្លឹបបច្ចុប្បន្នកំពុងមានផែនការក្នុងការកាត់បន្ថយប្រាក់ឈ្នួលរបស់កីឡាករ។ ទោះបីជាមិនបន្តកុងត្រាថ្មីក៏ដោយ ប៉ុន្តែក្រុម Bayern នឹងផ្តល់ជាការគោរពដល់ Muller ក្នុងការចូលរួមចំណែកក្នុងផ្នែកណាមួយរបស់ក្រុមនាពេលអនាគត ដោយការចរចារនឹងធ្វើឡើងក្នុងពេលឆាប់ៗ ខាងមុខនេះ។ Muller បានបង្ហើបអំពីមហិច្ឆតាក្នុងការបន្តអាជីពរបស់ខ្លួនបន្តទៀត ខណៈរូបគេរំពឹងថា នឹងមានសំណើរមកពីក្លឹបនៅសហរដ្ឋអាមេរិក ដោយគាត់បានចេញសេចក្តីប្រកាសថា លោកនឹងមិនលេងឲ្យក្រុមផ្សេងក្នុងក្របខណ្ឌ Bundesliga ជាដាច់ខាត៕



