Cristiano Ronaldo បានរងការរិះគន់ពីអ្នកគាំទ្របាល់ទាត់តាមប្រព័ន្ធអ៊ីនធឺណែតបន្ទាប់ពីបរាជ័យដ៏អាម៉ាស់របស់ Al Nassr ក្រោមស្នាដៃក្រុម Celta Vigo ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលរបស់ពួកគេកាលពីថ្ងៃចន្ទ ទី ១៧ខែកក្កដា ២០២៣ កន្លងទៅនេះ។
ក្លឹបមកពីតំបន់មជ្ឈឹមបូព៌ា Saudi Pro League ត្រូវបានក្រុមមកពីលីគកំពូលអេស្បាញ La Liga ផ្តួលក្នុងលទ្ធផល5-0 ដោយ Ronaldo លេងបាន 45 នាទីនៃការប្រកួត ខណៈដែល Marcelo Brozovic បានបង្ហាញខ្លួនជាលើកដំបូងឱ្យ Al Nassr ។
គេហទំព័រ Sportskeeda បានចុះផ្សាយថា Ronaldo និង Brozovic ទាំងពីរនាក់ត្រូវបានប្តូរចេញនៅដើមតង់ទី ២ ហើយបាត់បង់កីឡាករសល់ត្រឹមតែគ្នាលេង១០នាក់នៅនាទី៥១ ដែលធ្វើអោយAl-Nassr បានរបូតគ្រាប់បាល់ទៅគូបដិបក្សដែលរកបានដោយកីឡាករ Gael Alonso រកបានគ្រាប់បើកឆាកមុនពេល Miguel Rodriguez និង Jorgen Strand Larsen ក្នុងលទ្ធផល ៥ទល់និង០ ដោយមិនអាចតបតបាន១គ្រាប់ សោះឡើយ។Al Nassr នឹងសង្ឃឹមថានឹងទទួលបានលទ្ធផលល្អជាងនេះ នៅពេលដែលពួកគេបន្តប្រកួតកំដៅសាច់ដុំមុនបើករដូវកាលបន្ទាប់របស់ពួកគេជាមួយនឹងក្រុមព័រទុយហ្គាល់ Benfica នៅថ្ងៃព្រហស្បតិ៍។
ប្រភព:sportsbrief
វីដេអូ: