
លោក Edwin van der Sar អតីតនាយកប្រតិបត្តិក្លឹប Ajax កំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ក្នុងបន្ទប់សង្គ្រោះបន្ទាន់ បន្ទាប់ពីជួបប្រទះបញ្ហាសុខភាពធ្ងន់ធ្ងរដោយរងនូវការហូរឈាមក្នុងខួរក្បាលរបស់គាត់។អតីតអ្នកចាំទី Juventus ,Fulham, Man.Utd និង Ajax វ័យ ៥២ឆ្នាំបច្ចុប្បន្នកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យនៅប្រទេសក្រូអាត។លោក Van der Sar បានលាលែងពីតួនាទីជានាយកប្រតិបត្តិរបស់ Ajax កាលពីខែឧសភា បន្ទាប់ពីក្លឹបបញ្ចប់រដូវកាលឈរក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងលីគហូឡង់ និងបានបរាជ័យមិនមានកៅអីលេងក្របខ័ណ្ឌ Champions League ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៩ ។
ក្រោយចាកចេញពីទឹកដី Old Trafford នៅឆ្នាំ ២០១១ លោក Van De Sar បានសម្រេចចិត្តព្យួរស្បែកជើងចូលនិវត្តន៍ មុនពេលចូលរួមជាមួយក្រុមប្រឹក្សាភិបាលដឹកនំាក្លឺប Ajax ក្នុងឆ្នាំ ២០១២ ហើយក្រោយមកបានទទួលការផ្តល់សេចក្តីទុកចិត្តអោយក្លាយជានាយកប្រតិបត្តិដឹកនាំក្លឹបនៅឆ្នាំ ២០១៦ ។
Van der Sar កីឡាករមានកំពស់ខ្ពស់ ១.៩៨ បានបង្ហាញខ្លួនចំនួន ២៦៦ ដងក្រោយត្រូវលោកតា Sir Alex Ferguson ផ្ទេរយកពីFulham នៅឆ្នាំ ២០០៥និងបានជួយពួកគេឈ្នះពានរង្វាន់ Premier League ចំនួន ៤ ដង និង Champions League នៅឆ្នាំ ២០០៨ ។
ប្រភព:BBC
វីដេអូ:

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



