Close
Featured-Image
មិនធម្មតា! សេដ្ឋីអារ៉ាប់ម្នាក់បានចំណាយលុយជាង២លានដុល្លា ដើម្បីទិញសំបុត្រទស្សនាការប្រកួតយប់នេះ
ទំហំអក្សរ
តូច
ធំ

បរទេស៖ មន្ត្រីម្នាក់បាននិយាយថា មហាសេដ្ឋីអចលនទ្រព្យអារ៉ាប៊ីសាអូឌីតម្នាក់បានឈ្នះសំបុត្រ ដើម្បីមើល Cristiano Ronaldo និង Lionel Messi ប្រឈមមុខគ្នាក្នុងការប្រកួតមិត្តភាព បន្ទាប់ពីបានដេញថ្លៃ 2.6 លានដុល្លារក្នុងការទិញសំបុត្រមួយសន្លឹក។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Saudi businessman pays $2.6m for Ronaldo v Messi VIP ticket in Riyadh Season Cup - Arabian Business

ដើម្បីផ្សព្វផ្សាយការប្រកួតមួយនេះ លោក Turki al-Sheikh ទីប្រឹក្សានៅ Royal Court និងជាប្រធានអាជ្ញាធរកម្សាន្តទូទៅរបស់ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាស មានការដេញថ្លៃសប្បុរសធម៌សម្រាប់សំបុត្រពិសេសដែលវាមានអត្ថប្រយោជន៍ដូចជា មានឱកាសបានថតរូបជាមួយកីឡាករ និងការចូលទៅបន្ទប់ផ្លាស់សំលៀកបំពាក៉ជាដើម។ ការដេញថ្លៃបានចាប់ផ្តើមនៅ 1 លាន rials Saudi (266,000 ដុល្លារ) ហើយការដេញថ្លៃបានបិទនៅម៉ោង 11:30 យប់ នៅថ្ងៃអង្គារ។ បន្ទាប់មក Al-Sheikh បានប្រកាសនៅលើ Twitter ថា ការដេញថ្លៃបានបញ្ជប់នៅតម្លៃ 10 លាន riyals (2.6 លានដុល្លារ) បានដល់លោក Mushref al-Ghamdi ។

Where is Cristiano Ronaldo? Date when CR7 will make Al Nassr debut in Saudi Arabia | Sporting News

គួរបញ្ជាក់ថា ការប្រកួតមួយនេះ​វាជា​លើក​ទី​មួយ​ដែល Ronaldo បាន​ចូលលេង ចាប់​តាំង​ពី​ចុះ​កុង​ត្រា​ជាមួយ Al Nassr ដែល​មានប្រាក់ឈ្នួល​រហូត​ដល់​ឆ្នាំ 2025 ហើយ​មាន​តម្លៃ​ជាង 200 លាន​អឺរ៉ូ (214 លាន​ដុល្លារ)៕

អត្ថបទកំពុងចាប់អារម្មណ៍៖
CR7 ច្រាន់ចោលឱកាសលេងនៅ FIFA Club World Cup នៅពាក់កណ្តាលខែនេះ
featured image

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ​ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ​ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • January 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031