
ការប្រកួរវាងម្ចាស់ផ្ទះLiverpool និង West Ham នៅវេលាម៉ោង១០:៣០ នាទីយប់នេះក្រុមមាន់ខ្នាយមាស Tottenham ក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្ន Ryan Mayson និងត្រូវដឹកនាំការប្រកួតលើកទីពីរធ្វើដំណើរទៅសួរសុខទុក្ខក្រុមហង្សក្រហម Liverpool ក្រោយពីវាកបកតាមស្មើចុងក្រោយជាមួយ Man.Utd ខណៈក្រុម Liverpool បានផ្តួលម្ចាស់ផ្ទះ West Ham សម្រាប់ការប្រកួតចុងក្រោយរបស់ពួកគេទំាងពីរ។
ជួបគ្នា១២ប្រកួតចុងក្រោយនៅAnfield គឺLiverpool មិនដែលចាញ់ Tottenham គ្រប់ក្របខណ្ឌប្រកួត ខណៈ Liverpool ស៊ុតចូលយ៉ាងតិច២គ្រាប់នៅ១១ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួតផងដែរ។ ទោះយ៉ាងណាជួបគ្នាដើមរដូវកាលនេះ Liverpool បានផ្តួល Tottenham ២ទល់និង១ នៅទឹកដី London Stadium។
១.៦ប្រកួត
២.ជម្រើស១១នាក់ដំបូងសម្រាប់ Liverpool អាចនិងចូលលេង
Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Henderson, Fabinho, Jones; Salah, Gakpo, Nunez
(ទម្រង់លេងអាចនិងចូលមកប្រើប្រាស់ ៤-៣-៣)
៣.ជម្រើស១១នាក់ដំបូងសម្រាប់Tottenham អាចនិងចូលលេង
Forster; Romero, Dier, Lenglet; Porro, Hojbjerg, Skipp, Perisic; Kulusevski, Kane, Son
(ទម្រង់លេងអាចនិងចូលមកប្រើប្រាស់ ៣-៤-២-១)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Liverpool ២:១ Tottenham
ប្រភព:Sportsmole

បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ទល់នឹង Bournemouth ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលក្នុងទីក្រុង Chicago កាលពីថ្ងៃពុធខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាក Rasmus Hojlund របស់ក្រុមMan. United អាចនិងត្រូវក្លឹបដាក់លក់ ក្នុងតម្លៃត្រឹមតែ 30លានផោនប៉ុណ្ណោះ។ប្រភពពី BBC បានចុះផ្សាយថាៈទោះបីជាបានឆ្លើយសំនួរអ្នកកាសែតក្រោយចប់ការប្រកួតថាសាម៉ីខ្លួនចង់បន្តអាជីពនៅទឹកដី Old Trafford ប៉ុន្តែការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនី Benjamin Sesko របស់ RB Leipzig នៅតែធ្វើអោយអនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះជួបភាពមិនច្បាស់លាស់។អត្ថបទកំពុងចាប់អារម្មណ៍៖ ទោះបីមិនទាន់ទិញបាន Sesso ប៉ុន្តែ Man.Utd ត្រៀមលក់កីឡាកររូបនេះត្រឹមតែ 30លានផោន(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រសិន Hojlund ត្រូវបានលក់ក្នុងតម្លៃ 30 លានផោន វានឹងជាការខាតបង់សម្រាប់ Man Utd ដោយសារតែក្លឹបបានចុះហត្ថលេខានាំយករូបគេក្នុងតម្លៃរហូតដល់ទៅ 43 លានផោនឯណោះពីក្លឹបAtalantaហើយ រូបគេមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយក្លឹប។ United បានចំណាយប្រាក់ជិត 130 លានផោននៅរដូវក្តៅនេះដើម្បីទិញកីឡាករឆ្នើមមានដូចជា Bryan Mbeumo […]



