Roma និងត្រូវបើកទ្ចារកីឡាដ្ឋាន Stadio Olimpico ទទួលក្រុមជើងខ្លាំង AC.Milan សម្រាប់ការប្រកួតក្របខណ្ឌ SerieA នៅវេលាម៉ោង ១១យប់ថ្ងៃសៅរ៏នេះសម្រាប់ការប្រកួតសប្តាហ៍ទី៣២។
Roma កំពុងឈានមុខក្នុងការបញ្ចប់រដូវកាលចំណាត់ថ្នាក់Top-៤ ក្រោយឈ្នះ ២ប្រកួតជាប់ៗគ្នាចុងក្រោយ និងមានកំនត់ត្រាធ្វើ បានCleansheet ៧ដងក្នុងចំណោមការប្រកួតសរុប៨លើកនៅរដូវកាល២០២៣នេះ ខណៈAC.Milan ធ្វើបាន Cleansheet ៣ដងក្នុងចំណោម៤លើកចុងក្រោយនៅSerieA។ទោះយ៉ាងណា AC Milan បានឈ្នះ ៤ លើកក្នុងចំណោម ៦ ប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម AS Roma ក្នុងក្របខ័ណ្ឌ Serie A។
១.៦ប្រកួតចុងក្រោយរបស់Roma គឺឈ្នះ៣និងចាញ់៣ ខណៈAC.Milan ឈ្នះ២ស្មើ៣និងចាញ់១
២.ជម្រើស១១នាក់ដំបូងសម្រាប់ Roma
Patricio; Mancini, Kumbulla, Ibanez; Zalewski, Cristante, Matic, Spinazzola; Pellegrini, El Shaarawy; Belotti
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-១-២)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ AC.Milan
Maignan; Calabria, Kjaer, Tomori, Hernandez; Tonali, Krunic; Diaz, Bennacer, Leao; Giroud
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Roma ១:១ AC.Milan
ប្រភព:Sportsmole
(អង់គ្លេស)៖ គ្រូបង្វឹកថ្មីក្រុមបិសាចក្រហម Manchester United បានទទួលបន្ទុកនៅក្នុងការហ្វឹកហាត់ជាលើកដំបូងរបស់លោកក្នុងអំឡុងពេលសម្រាកអន្តរជាតិ។ លោក Amorim មានវ័យ ៣៩ឆ្នាំ បានមកដល់មជ្ឈមណ្ឌលបណ្តុះបណ្តាល Carrington របស់ក្លឹបកាលពីថ្ងៃច័ន្ទមកម្លេស។ ជាលទ្ធផល កីឡាករថ្នាលយុវជនជាច្រើនបានចូលរួមហ្វឹកហាត់។អត្ថបទកំពុងចាប់អារម្មណ៍៖ ហ្វេន Real ទទូចឲ្យក្លឹបដាក់ Mbappe លេងទម្រង់នេះវិញ ក្រោយផ្ទុះវីដេអូនៅពេលហ្វឹកហាត់ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា កីឡាករមួយចំនួនធំងាយស្រួលយល់ពីទម្រង់លេងរបស់លោក Amorim ភ្លាម ដោយកីឡាករខ្លះដាក់ឈ្មោះហៅក្រៅឲ្យគាត់ថា ” Mourinho 2.0 ” ក៏ព្រោះតែយុទ្ធសាស្រ្ត និងរបៀបបង្វឹករបស់គាត់ ដូចកាលលោក Jose Mourinho នៅដឹកនាំដែរ៕ ប្រភព៖ SPORTbible