(ភ្នំពេញ)៖ កម្ពុជា ដែលជាប្រទេសរៀបចំព្រឹត្តិការណ៍កីឡាចម្រុះប្រចាំតំបន់អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នេះ បានកំពុងបង្ហាញពីបដិសណ្ឋារកិច្ចយ៉ាងល្អក្នុងការទទួលស្វាគមន៍ប្រតិភូ ក៏ដូចជាអត្តពលិកមកពី ១០ប្រទេសក្នុងតំបន់ ក្នុងការប្រជែងមេដាយនាដើមខែក្រោយនេះ។
តួយ៉ាងនៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសានេះ ភ្នាក់ងារអង្គភាពព័ត៌មានបានចុះទៅផ្តិចយករូបភាពផ្ទាល់ពីអាហារ អមទៅដោយទីតាំងទទួលទានដ៏គួរឲ្យទាក់ទាញផងដែរ ក្នុងការទទួលស្វាគមន៍ក្រុមកីឡាបាល់ទាត់ ដែលបានធ្វើដំណើរមកដល់កម្ពុជាជាបន្តបន្ទាប់ ដ្បិតប្រភេទកីឡាបាល់ទាត់ វិញ្ញាសាផ្នែកបុរសនៅ SEA Games 2023 ត្រូវប្រកួតមុនគេ ដោយត្រូវចាប់ផ្តើមពីថ្ងៃទី២៩ ខែមេសាស្អែកនេះតទៅហើយ។
អតីតខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal លោក Emmanuel Petit បានលើកឈ្មោះកីឡាករខ្ចីជើងពីក្រុមតោខៀវ Chelsea គឺកីឡាករខ្សែបម្រើប្រយុទ្ធស្លាបRaheem Sterling ថាជាបញ្ហាដែលក្លឹបកំពុងប្រឈមធំបំផុតក្នុងរដូវកាលនេះ។ ការលើកឡើងរបស់អតីតកីឡាករអន្តរជាតិបារាំងបានលើកឡើងបែបនេះពោលគឺក្រោយពីSterling បច្ចុប្បន្នលេងខ្ចីជើងនៅ Arsenal មិនទាន់មានឱកាសបង្ហាញខ្លួនសម្រាប់ជម្រើស១១នាក់ដំបូងអោយក្រុមលោក Mikel Arteta នៅឡើយនោះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ លោក Amorim បានធ្វើការចរចារជាមួយនឹងកីឡាករម្នាក់ ដែលទំនងជាសមាជិកថ្មីមុនគេក្រោមការដឹកនាំរបស់លោក សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Petit វីរបុរសដែលធ្លាប់ជួយអោយក្រុមមាន់គកបារាំងលើកពាន World Cup ឆ្នាំ១៩៩៨ និងធ្លាប់ប្រកបអាជីពជាមួយ Chelsea និង Arsenal នៅក្របខណ្ឌ Premier League បានលើកឡើងយ៉ាងដូច្នេះថាៈ ទម្រង់លេងរបស់កីឡាករអន្តរជាតិអង់គ្លេសបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីគាត់បានចាកចេញពី Man .Cityមកម្លេះ។នោះហើយគឺជាមូលហេតុដែលគេអោយគាត់ចាកចេញ។ ការយល់ឃើញរបស់ខ្ញុំនោះគឺគាត់មានលុយច្រើនក្នុងអាជីពទៅហើយ ដូច្នេះគាត់លែងចង់លេងបាល់ទាត់ទៀតហើយ។ គាត់ភ្ញាក់ពីដំណេករាល់ព្រឹកដោយគ្មានគោលដៅដើម្បីធ្វើនោះទេ។ ក្រុមកាំភ្លើងធំ Arsenal រដូវកាលនេះហាក់កាន់តែឃ្លាតឆ្ងាយពីការប្រជែងពានខុសពីពីររដូវកាលចុងក្រោយ ស្របពេលបច្ចុប្បន្នពួកគេឈរនៅលេខរៀង ទី៤ និង មានគម្លាត៩ពិន្ទុពីក្រុមនាំមុខតារាង Liverpool ខណៈមានការព្យាករណ៍ផងដែរថាប្រសិនជាArsenal […]