Close
Ads: 88BOL
Featured-Image
Pep ថា ឱកាសប្រជែងពាន Premier League ស្ថិតក្នុងដៃហើយ ក្រោយបំបាក់ Arsenal
ទំហំអក្សរ
តូច
ធំ

(មេនឆេស្ទើ)៖ លោក Pep Guardiola អ្នកចាត់ការទូទៅ Manchester City បានចាត់ទុកថា ឱកាសការពារពានលីគអង់គ្លេស Premier League បានកំពុងស្ថិតក្នុងដៃមេឃខៀវវិញហើយ ក្រោយយកឈ្នះក្រុមកំពូលតារាង Arsenal ៤-១ នាយប់មិញនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man City បានយកឈ្នះកាំភ្លើងធំ Arsenal ក្នុងលទ្ធផល ៤ទល់នឹង១ នៅកីឡដ្ឋាន Etihad របស់ខ្លួននោះ ធ្វើឲ្យពួកគេបន្ថយគំលាតកំពូលតារាងមកនៅត្រឹម ២ពិន្ទុប៉ុណ្ណោះវិញពីពិន្ទុសរុប ៧៥ទល់នឹង៧៣ គ្រាដែលពួកគេ (City) នៅសល់ ២ប្រកួតក្នុងដៃថែមទៀត។

សម្រាប់ ៧ប្រកួតក្នុងលីគដែលនៅសល់របស់ Man City មុនបិទរដូវកាលនេះ ពួកគេត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Fulham នៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ មុនពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវញញួរធំ West Ham United និង Leeds United វិញម្តង។

ដូចគ្នានោះដែរ លោក Pep បានលើកឡើងក្រោយចប់ការប្រកួតដែលទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរថា «នៅពេលនេះឱកាស គឺស្ថិតក្នុងដៃពួកយើងហើយ យើងនឹងមិនឲ្យបាត់បង់នោះទេ។ ៣ប្រកួតបន្ទាប់ នឹងបញ្ជាក់យ៉ាងច្បាស់នូវអ្វីដែលពួកយើងចង់ធ្វើ ដ្បិតពួកយើងនៅបន្តដេញតាមពីក្រោយ Arsenal នៅឡើយ។ វាមិនងាយស្រួលឡើយសម្រាប់យើង ក៏ប៉ុន្តែឆ្លងកាត់ពី ១ប្រកួតទៅ ១ប្រកួត យើងនឹងឃើញថាមានអ្វីកើតឡើង»។

នៅចាំបានថា កាំភ្លើងធំ Arsenal ដែលកំពុងដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញដូចគ្នា គឺលោក Mikel Arteta ជាក្រុមវ័យចំណាស់ដែលធ្លាប់ឈ្នះពាន Premier League បាន ៣សម័យកាលផងដែរ ដោយឈ្នះដំបូងក្នុងឆ្នាំ១៩៩៧-១៩៩៨ និងចុងក្រោយក្នុងឆ្នាំ២០០៣-២០០៤ គ្រាដែល City ធ្លាប់ឈ្នះបាន ៦ដង និងឈ្នះដំបូងក្នុងឆ្នាំ២០១១-២០១២ និងឈ្នះ ២រដូវកាលចុងក្រោយជាប់ៗគ្នាផងដែរក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២៕

អត្ថបទកំពុងចាប់អារម្មណ៍៖
ប្រសិនក្លឹបនៅត្រូវការ! ប្រធានក្រុម Bruno នឹងរួមទ្រនំជាមួយ MAN UTD បន្តទៀត
featured image

(អង់គ្លេស)៖ ប្រធានក្រុម Bruno Fernandes ក្លឹបបិសាចក្រហម Manchester United បានលើកឡើងថា រូបគេចង់លេងនៅទីនេះបន្តទៀត ប្រសិនបើក្លឹបនៅបន្តត្រូវការរូបលោក ដើម្បីប្រជែងពាន​ Premier League រដូវកាលក្រោយ ចំពេលដែលមានព័ត៌មានថា ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ នឹងផ្លាស់ចេញពីក្លឹបម្ចាស់កីឡដ្ឋាន Old Trafford បន្ទាប់ពី Man United មិនទទួលបានលទ្ធផលផ្លែផ្លា នេះបើតាមសារព័ត៌មាន CNA ចេញផ្សាយក្នុងថ្ងៃនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ញាក់សាច់​…! អ្នកស្វាយរៀងម្តងនេះពេញសប្បាយហើយ ដោយក្លឹបព្រះខ័ណ្ឌរាជស្វាយរៀង នឹងធ្វើការដង្ហែក្បួនពាន Hun Sen Cup និង  CPL ស្ទើរជុំវិញក្រុង សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករវ័យ ២៩ឆ្នាំ បានប្រាប់សារព័ត៌មាន Sky Sports ៖ «ប្រសិនបើពួកគេត្រូវការខ្ញុំ ខ្ញុំនឹងបន្តនៅ»។ រំលឹកដែរថា Fernandes បានចូលរួមជាមួយ United ដោយផ្លាស់មកពីក្លឹប […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Manchester City 37 27 7 3 93 33 +60 88
    2 Arsenal 37 27 5 5 89 28 +61 86
    3 Liverpool 37 23 10 4 84 41 +43 79
    4 Aston Villa 37 20 8 9 76 56 +20 68
    5 Tottenham Hotspur 37 19 6 12 71 61 +10 63
    6 Chelsea 37 17 9 11 75 62 +13 60
    7 Newcastle United 37 17 6 14 81 60 +21 57
    8 Manchester United 37 17 6 14 55 58 -3 57
    9 West Ham United 37 14 10 13 59 71 -12 52
    10 Brighton & Hov… 37 12 12 13 55 60 -5 48
    11 AFC Bournemouth 37 13 9 15 53 65 -12 48
    12 Crystal Palace 37 12 10 15 52 58 -6 46
    13 Wolverhampton Wanderers 37 13 7 17 50 63 -13 46
    14 Fulham 37 12 8 17 51 59 -8 44
    15 Everton 37 13 9 15 39 49 -10 40
    16 Brentford 37 10 9 18 54 61 -7 39
    17 Nottingham Forest 37 8 9 20 47 66 -19 29
    18 Luton Town 37 6 8 23 50 81 -31 26
    19 Burnley 37 5 9 23 40 76 -36 24
    20 Sheffield United 37 3 7 27 35 101 -66 16
  • Sponsor by 88Bol