
ក្រុមម្ចាស់ផ្ទះញញួរធំ West Ham និងត្រូវបើកទ្វារកីឡាដ្ឋានLondon Stadium ទទួលភ្ញៀវ ហង្សក្រហមLiverpool នៅវេលា ម៉ោង ១:៤៥នាទិ ឈានចូលថ្ងៃព្រហស្បត្ត៍ស្អែកនេះ។
West Ham មិនស្គាល់ចាញ់សោះសម្រាប់ ៣ ប្រកួតចុងក្រោយ ដោយឈ្នះពីរដងក្នុងការប្រកួតនោះ បន្ទាប់ពីឈ្នះ ៤-0 លើគូប្រជែងដែលប្រឈមនិងការកាត់ចោល Bournemouthនិងមានប្រាំមួយពិន្ទុឃ្លាតពីតំបន់កាត់ចោលអាចអោយក្រុមញញួរធំ មានដង្ហើមដកបានស្រួលបន្តិច។
ទោះយ៉ងាណាLiverpool មិនបានបោះបង់ឪកាសតាមប្រម៉ាញ់ចំណាត់ថ្នាក់ក្រុមកំពូលទាំង៤ឡើងវិញបានទេក្រោយផ្តួល Nottingham Forest ក្នុងលទ្ធផល ៣-២ និងមានគម្លាតត្រឹមតែ៩ពិន្ទុពីក្រុម Top-៤។ ក្រុម West Ham បានចាញ់តែម្នាក់គត់ក្នុងចំណោម ៩ប្រកួតចុងក្រោយនៅឯកីឡដ្ឋាន London Stadium ក្នុងលទ្ធផល៥-១ ក្រោមថ្វីជើង Newcastle។
ទោះយ៉ាងណាLiverpoolធ្លាប់ផ្តួល West Ham ៦ប្រកួតក្នុងចំណោម៧ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌជាមួយ West Ham។
១.៦ប្រកួតចុងក្រោយរបស់ West Ham នៅក្របខណ្ឌ Premier League គឺឈ្នះ៣ស្មើ២ និង ចាញ់១ ខណៈ Liverpool ស្មើ២ឈ្នះ២និងចាញ់២។
២.ជម្រើស១១នាក់ដំបូងសម្រាប់ West Ham អាចនិងចូលលេង Fabianski; Coufal, Zouma, Aguerd, Cresswell; Soucek, Rice, Paqueta; Bowen, Antonio, Benrahma
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Liverpool អាចនិងចូលលេង Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Jones, Fabinho, Henderson; Salah, Nunez, Jota
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូទាំងពីរនេះគឺ West Ham ២:២ Liverpool
ប្រភព:whoscored & sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



