Bayern Munich ភ្លាត់ស្នៀតចាញ់ Mainz ខណៈ Dortmund ឆក់ឪកាសឡើងឈរកំពូលតារាង ​(មានវីដេអូ)

Published 3 years ago
785 Views
ទំហំអក្សរ
តូច
ធំ

ក្រុមកំពូលតារាង Bayern Munich បានរងបរាជ័យក្នុងក្របខ័ណ្ឌ Bundesliga ជាលើក ទីបួនរបស់ពួកគេក្នុងរដូវ​កាលនេះនៅឯកីឡដ្ឋាន Mainz ទោះបីជាពួកគេបានរកគ្រាប់បាល់នាំមុខមុនក្នុងតង់ទី១ តាមរយៈការតែតបាល់បញ្ចូលទីរបស់ Sadio Mane បន្ទាប់ពីការបញ្ជូនបាល់របស់ខ្សែការពារ Joao Cancelo នៅនាទីទី១៤។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ទោះយ៉ាងណាគ្រាប់បាល់វាយបករបស់ក្រុមម្ចាស់ផ្ទះ របស់ Ludovic Ajorque, Leandro Barreiro និង Aaron Caricol នៅនាទីទី៦៥ ,៧៣ និង ៧៩ បានធ្វើឱ្យក្រុមភ្ញៀវរបស់លោក Thomas Tuchel ស្រលាំងកាំង។

លទ្ធផលបរាជ័យនេះបានផ្តល់ផលវិជ្ជមានដល់គូប្រជែងដ៏ប្រកៀកប្រកិតគឺម្ចាស់ផ្ទះ Borussia Dortmund ឡើ់ងមកឈរនៅទី​កំពូលតារាង បណ្តោះអាសន្នជាមួយគម្លាត១ពិន្ទុគិតត្រឹមសប្តាហ៏ទី២៩ បន្ទាប់ពីផ្តួលភ្ញៀវ Eintracht Frankfurt ៤-០ ក្នុងការប្រកួតនៅថ្ងៃសៅរ៍​ដូចគ្នា។
ប្រភព:BBC
វីដេអូ(Mainz vs Bayern Munchen)

វីដេអូ(Dortmund vs Frankfurt)

Article Tags
Related Articles