Close
Featured-Image
Hargreaves : លោក Ten Hag គួរផ្លាស់ប្តូរកីឡាកររូបនេះក្រោយចាញ់ Sevilla ធ្ងន់ករ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Owen Hargreaves បានស្នើអោយគ្រូបង្វឹក Erik ten Hag គួរតែរកអ្នកចាំទីថ្មីមកជំនួស David de Gea បន្ទាប់ពីក្លឹប​យក្ស​អង់គ្លេសបានធ្លាក់ចេញពីក្របខណ្ឌ Europa League ក្រោមថ្វីជើងម្ចាស់ផ្ទះ Sevilla ក្នុងលទ្ធផលសរុបទាំងពីរប្រកួតគឺ Sevilla ៥:២ Man.Utd សម្រាប់ការប្រកួតកាលពីវេលាទាបភ្លឺព្រឹកថ្ងៃសុក្រនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ការប្រកួតជើងទីពីរនេះក្រុមភ្ញៀវធ្វើមិនបានល្អទេដោយរបូតគ្រាប់បាល់ចូលទី២គ្រាប់ខណៈគ្រាប់បាល់នាំមុខទី១លេងមិន យល់ចិត្តគ្នា រវាងអ្នកចាំទី និងប្រធានក្រុម ខណៈគ្រាប់បាល់ទី៣ជាកំហុសរបស់អ្នកចាំទីដែល Clear បាល់មិនបានល្អ ។

អតីតខ្សែបម្រើអង់គ្លេសនិង Man.Utd បានបញ្ជាក់ប្រាប់ BT Sports ថាៈ De Gea ជាអ្នកចាំទីដ៏ឆ្នើមម្នាក់ជាមួយការប្រើប្រាស់​ដៃ។ ប៉ុន្តែគាត់មិនបានប្រើប្រាស់ជើងអោយមានគុណភាពដូចដៃនោះទេ។ ការពិត វាបានស្តែងអោយឃើញ នៅយប់នេះ ។វាជាបាល់ទាត់ ពេលខ្លះអ្នកមានថ្ងៃល្អ ពេលខ្លះអ្នកមានថ្ងៃអាក្រក់ ហើយវាជាថ្ងៃអាក្រក់ ដូច្នេះយើងត្រូវផ្លាស់ប្តូរយុទ្ធសាស្រ្ត​ដើម្បីត្រៀមប្រកួតប្រជែងជាមួយគូបដិបក្សថ្មីទៀត ទោះយ៉ាងណាយើងគួរផ្តោតលើការប្រកួតជាមួយBrighton។
ប្រភព:metro
វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
CR7 ច្រាន់ចោលឱកាសលេងនៅ FIFA Club World Cup នៅពាក់កណ្តាលខែនេះ
featured image

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ​ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ​ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]

ចុចអានបន្ត
អត្ថបទទាក់ទង