Close
Featured-Image
Sevilla មានប្រវត្តិល្អពេលទទួល Man.Utd ខណៈបិសាចក្រហមចង់ឈ្នះលើកដំបូង
ទំហំអក្សរ
តូច
ធំ

ក្លឹប Sevilla និងត្រូវបើកទ្វារកីឡាដ្ឋានEstadio Ramon ទទួលក្រុមបិសាចក្រហម Man. United នៅវេលាម៉ោង ២ទាបភ្លឺឈានចូលថ្ងៃសុក្រស្អែកនេះសម្រាប់ការប្រកួតជើងទីពីរនៃការប្រកួត Europa League វគ្គ ១/៤ ក្រោយពីជើងទី១ទទួលលទ្ធផល ស្មើគ្នា ២ទល់និង២។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Sevilla ដាច់ខាតត្រូវតែលើកពាន Europa League ប្រសិនពួកគេចង់មានកៅអីលេងនៅក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ខណៈរដូវកាលនេះកំពុងឈរនៅលេខរៀងទី១៣នៅក្របខណ្ឌ La Liga ។រីឯMan.Utd និងត្រូវអវត្តមានកីឡាករឆ្នើម២រូបនៅតំបន់ ការពារកណ្តាលគឺLisandro Martinez និង Raphael Verane បន្ទាប់ពីកីឡាករទំាងពីររងរបួសក្រោយផ្តួល Nottingham Forest។

ក្រុមជើងឯកEuropa League ២០១៧ មានបំណងចង់ទទួល ជ័យជម្នះលើកដំបូងលើក្រុម Sevilla ក្រោយចាញ់២និងស្មើ២ ក្នុងចំណោមការជួបគ្នា៤ដងចុងក្រោយបូករួម ទាំងការបរាជ័យក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League ក្នុងខែសីហា ឆ្នាំ ២០២០ ។

១.៥ប្រកួតចុងក្រោយរបស់ Sevilla នៅEuropa League គឺ ឈ្នះ២ចាញ់២ និងស្មើ១ ខណៈ៦ប្រកួតរបស់ Man.Utd ឈ្នះ៤ស្មើ២
២.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់ Sevilla
Bounou; Navas, Nianzou, Marcao, Acuna; Fernando, Gudelj; Ocampos, Rakitic, O Torres; En-Nesyri
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់ Man.Utd
De Gea; Wan-Bissaka, Maguire, Lindelof, Shaw; Casemiro, Fred, Eriksen; Antony, Martial, Sancho
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Sevilla ២: ១ Man.Utd
ប្រភព:Sportsmole & Whoscored

អត្ថបទកំពុងចាប់អារម្មណ៍៖
វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ)
featured image

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]

ចុចអានបន្ត
អត្ថបទទាក់ទង