បរទេស៖ មានក្តីបារម្ភជុំវិញ ទីក្រុងអ៊ីស្តង់ប៊ុល ដែលកំពុងត្រូវធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅឆ្នាំនេះ ដែលមានន័យថាវាអាចផ្លាស់ប្តូរសម្រាប់ឆ្នាំទីបួនជាប់ៗគ្នា។
កីឡដ្ឋានប្រវត្តិសាស្ត្រមួយនេះដែលត្រូវគេចាំមិនភ្លេចទេ គឺព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្រ UCL ក្នុងឆ្នាំ២០០៥ ដែលក្លឹបហង្សក្រហមបានវាយបកយកឈ្នះលើក្រុម AC Milan នោះត្រូវបានគេជ្រើសរើសជាទីតាំងសម្រាប់ប្រារព្ធធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League នៅឆ្នាំ២០២០ ប៉ុន្តែដោយចៃដន្យដោយសារតែរីករាល់ដាលដោយវីរុសកូវីត-១៩ ទើបត្រូវបានគេផ្អាកការប្រកួតរហូតអស់រយ:ពេលជាច្រើនខែ ហើយក្រោយមកទើបត្រូវផ្លាស់ប្តូរទៅកាន់ទីតាំងនៅប្រទេសព័រទុយហ្គាល់វិញ ដែលពេលនោះ Chelsea បានយកឈ្នះលើក្រុម Manchester City នៅឆ្នាំ២០២១ ។ ខណ:កាលពីឆ្នាំមុន ការប្រកួតវគ្គផ្តាច់ព្រ័ត្រដំបូងគឺមានន័យថានៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែការឈ្លានពានរបស់រីស្សីលើអ៊ុយក្រែនបាននាំឱ្យ UEFA ផ្លាស់ប្តូរការប្រកួតទៅកាន់ទីក្រុងប៉ារីស ដែលវាជាកន្លែងដែលមានបញ្ហាដ៏ធំ។ ហើយនៅឆ្នាំ 2023 នេះត្រូវបានគេសន្មត់ថា ជាទីក្រុងអ៊ីស្តង់ប៊ុលម្តងទៀត ប៉ុន្តែយោងទៅតាម Independent កីឡដ្ឋាន Ataturk អាចនឹងខកខានម្តងទៀត ដោយសារតែភាពចលាចលនយោបាយនៅក្នុងប្រទេស។