

ក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ Saudi Pro League បានផ្លាស់ប្តូរយ៉ាងខ្លាំងនូវទិដ្ឋភាព និងទម្រង់លេងដោយសារតែការប្រមូលផ្តុំកីឡាករឆ្នើមៗមកពីជុំវិញពិភពលោក ព្រមជាមួយប្រាក់ពលកម្មនឿយហត់ដ៍គួរអោយទាក់ទាញ។ ជាមួយនឹងប្រាក់ឈ្នួលសមរម្យ និង ខ្ពស់បំផុត ព្រមជាមួយទេពកោសល្យពីសំណាក់កីឡាករលំដាប់ពិភពលោកបានសម្រេចចិត្តធ្វើចំណាកស្រុកទៅកាន់ប្រទេសនាតំបន់ឈូងសមុទ្រមជ្ឈឹមបូព៌ា ដែលកំពុងបានប្រែក្លាយទៅជាគោលដៅរកប្រាក់កម្រៃច្រើនបំផុតមួយសម្រាប់កីឡាករបាល់ទាត់អាជីព។ជាក់ស្តែងការមកដល់បើកឆាករបស់ Cristiano Ronaldo នៅឆ្នាំ ២០២៣ បានធ្វើអោយរង្គោះរង្គើរ និង ក្លាយជាទីចាប់អារម្មណ៍ជាពិសេសពីសំណាក់ កីឡាករដែលធ្លាប់ឈ្នះពានរង្វាន់ Premier League, Serie A និង La Liga ។
ខាងក្រោមនេះជាកីឡាករបាល់ទាត់ទាំង១០រូបដែលរកចំណូលបានច្រើនជាងគេបច្ចុប្បន្នកំពុងលេងនៅលីគកំពូលប្រទេសអារ៉ាប់រួម។
១០.Aymeric Laporte(Al-Nassr)
អតីតខ្សែការពារក្រុមមេឃខៀវ Man.City បានសម្រេចចិត្តផ្លាស់ទៅកាន់ក្លឹប Man.City នៅខែសីហា ឆ្នាំ ២០២៣ បច្ចុប្បន្នកីឡាករដើមកំណើតបារាំងប៉ុន្តែចូលសញ្ជាតិអេស្បាញរូបនេះរកបានប្រាក់ចំនូលប្រមាណ២៤,៥លានយូរ៉ូក្នុងមួយរដូវកាល។
វីដេអូ:

៩.Aleksandar Mitrovic(Al-Hilal)
បង្ហាញខ្លួនរដូវកាលដំបូងអតីតខ្សែប្រយុទ្ធ Fulham សញ្ជាតិស៊ែប៊ីដើមកំណើតយូហ្គូស្លាវី រកបាន ៤០គ្រាប់ក្នុង៤៣ប្រកួត ក្រោយចូលរួមជាមួយក្រុម Al-Hilal ជាលើកដំបូងនៅឆ្នាំ២០២៣។បច្ចុប្បន្នMitrovic រកបានប្រាក់ ២៥លានយូរ៉ូក្នុងមួយរដូវកាល។
៨.Sergej Milinković-Savić(Al-Hilal)
អតីតខ្សែបម្រើក្លឹប Lazio មានកំពស់១ម៉ែត្រ៩២សង់ទីម៉ែត្រដើមកំណើតអេស្បាញប៉ុន្តែបច្ចុប្បន្នមានសញ្ជាតិសែប៊ីរូបនេះរកបានប្រាក់ឈ្នួលប្រមាណ២៥លានយូរ៉ូផងដែរជាមួយក្លឹប។
៧.N’Golo Kanté(Al-Ittihad)
សមាជិកជ័យលាភី World Cup និងជាខ្សែបម្រើដែលមានបច្ចេកទេសល្បឿនលឿន រត់មិនងាយហត់ព្រមទាំងទទួលបានការកោតសរសើរ និងស៊ុតបាល់បាល់ប្រើកំលាំងជើងបានខ្លាំងរូបនេះរកបានប្រាក់ឈ្នួល ២៥លានយូរ៉ូផងដែរជាមួយក្លឹបនៅ Saudi Pro League ក្រោយចូលរួមជាមួយពួកគេពីChelsea នៅឆ្នាំ២០២៣។
៦.Ivan Toney(Al-Ahli)
អតីតកីឡាករអន្តរជាតិអង់គ្លេសរបស់ក្រុម Brentford រកបានប្រាក់ឈ្នួលប្រមាណ ២៥,៥១លានយូរ៉ូ ក្រោយផ្ទេរមក Al-Ahli ក្នុងតម្លៃ៤០លានយូរ៉ូ។បច្ចុប្បន្ននៅរដូវកាលដំបូង Toney រកបាន ៤០គ្រាប់ពីការបង្ហាញខ្លួន៤៣ប្រកួតដូចទៅហ្នឹងកីឡាកររួមលីគ Mitrovic ផងដែរ។
៥.Kalidou Koulibaly(Al-Hilal)
អតីតខ្សែការពារក្លឹប Napoli និង Chelsea រកបានប្រាក់ឈ្នួលប្រមាណ៣៤,៧លានយូរ៉ូក្នុងមួយរដូវកាលជាមួយ Al-Hilal។
៤.Sadio Mane(Al-Nassr)
អតីតកីឡាករLiverpool & Bayern Munich ដែមានចំណូលចិត្តចូលរួមកសាង និង អភិវឌ្ឍសហគមន៍នៅមាតុភូមិសេណេហ្គាល់រូបនេះ រកបានប្រាក់ឈ្នួលប្រមាណ៤០លានយូរ៉ូបក្នុងមួយរដូវកាលជាមួយAl-Nassr។ បច្ចុប្បន្ន Mane រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី៣៧គ្រាប់ក្នុង៩៧ប្រកួត។
៣.Karim Benzema(Al-Ittihad)
វីរបុរសក្រុម Real Madrid រកបានប្រាក់ឈ្នួល ប្រមាណ ៥០លានយូរ៉ូ បច្ចុប្បន្ន Benzema រកបាន ២១គ្រាប់ សម្រាប់រដូវកាលទី២ជាមួយAl- Ittihad បើទោះបីជាមានវ័យ ៣៧ឆ្នាំទៅហើយក្តី ម្ចាស់ពានបាល់មាស និងជាកីឡាករធ្លាប់ជួយ Real Madrid ឈ្នះពាន UCL ៥ដងនៅតែធ្វើបានល្អ។
២.Riyad Mahrez
អតីតកីឡាករខ្សែបម្រើស្លាប Leicester City និង Man.City បច្ចុប្បន្នមានប្រាក់ឈ្នួលប្រមាណ ៥២,២លានយូរ៉ូក្នុងមួយរដូវកាលជាមួយក្លឹបAl-Ahli។
១.Cristiano Ronaldo(Al-Nassr)
Cristiano Ronaldo មិនត្រឹមតែជាកីឡាករបាល់ទាត់ដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនោះទេ គាត់គឺជាអត្តពលិកដែលមានប្រាក់ខែខ្ពស់បំផុតនៅលើភពផែនដីយើងតែម្តងជាមួយប្រាក់ឈ្នួល ២០០លានយូរ៉ូ ក្រោយបន្តកុងត្រា២ឆ្នាំបន្ថែមទៀតជាមួយ Al-Nassr។មិនត្រឹមតែទទួលបានប្រាក់ឈ្នួលប៉ុណ្ណោះទេ ប្រភពចំណូលរបស់កីឡាករវ័យ ៤០ឆ្នាំដ៍មានឥទ្ធិពលរូបនេះគឺបានមកពី ភាគរយនៃប្រាក់ចំណេញរបស់ក្លឹប និងថ្លៃធ្វើដំណើរដោយយន្តហោះមិនគិតថ្លៃផងដែរ។
ប្រភព:Yapper Buzz



M | T | W | T | F | S | S |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | 5 | 6 | |
7 | 8 | 9 | 10 | 11 | 12 | 13 |
14 | 15 | 16 | 17 | 18 | 19 | 20 |
21 | 22 | 23 | 24 | 25 | 26 | 27 |
28 | 29 | 30 | 31 |