
ទោះបីជាគាត់ធ្លាប់មានពាក្យចចាមអារ៉ាមម្តងទៀតសម្រាប់ការផ្ទេរទៅកាន់ Real Madrid ប៉ុន្តែទីបំផុតខ្សែបម្រើអន្តរជាតិអេស្បាញ Martin Zubimendi នឹងបន្តលេងឱ្យក្រុមកាំភ្លើងធំ Arsenal ឯណោះវិញទេក្នុងតម្លៃប្រមាណជា៦៦លានយូរ៉ូ ។មានន័យថា ខ្សែបម្រើ-ការពារ របស់ក្រុម Real Sociedad បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ម្តងទៀត ដើម្បីបញ្ចប់ការផ្ទេរទៅកាន់ទឹកដី Emirates Stadium ។ Zubimendi បច្ចុប្បន្នមានវ័យ ២៦ ឆ្នាំត្រូវបានគេប្រទះឃើញនៅឯអាកាសយានដ្ឋាន Loiu ក្នុងទីក្រុង Bilbao កាលពីថ្ងៃអាទិត្យដោយជិះយន្តហោះមួយផ្សេងទៀតទៅកាន់ទីក្រុងឡុងដ៍។មានការជឿជាក់ថា Arsenal និងប្រកាសជាផ្លូវការលើការចុះហត្ថលេខាកីឡាកររូបនេះនៅដើមខែកក្កដា ខណៈទីផ្សារដោះដូរកីឡាករបានបើករួចហើយ។
ប្រធានផ្នែកបាល់ទាត់ថ្មីរបស់ក្លឹប Real Sociedad លោក Erik Bretos ក៏មានវត្តមានទីក្រុងឡុងដ៍ផងដែរ ដើម្បីពិភាក្សាអំពីការចាកចេញរបស់ខ្សែបម្រើរូបនេះ ខណៈរូបលោកបានអះអាងថាការចាកចេញនេះគឺទុកចន្លោះប្រហោងក្នុងខ្សែបម្រើ ដែលនឹងពិបាកក្នុងការបំពេញ ដូចករណីកីឡាករ Mikel Merino ដែលបានផ្លាស់មកកាន់ទឹកដី Emirates Stadium ដូចគ្នានេះផងដែរ។Zubimendi ត្រូវបានលើក Mikel Arteta សម្លឹងចង់យកមកជំនួសតំណែងកីឡាករ Thomas Partey ដែលត្រៀមចាកចេញពីក្លឹបនៅក្នុងពេលដ៍ខ្លីខាងមុខនេះ ផងដែរ។
ប្រភព:Besoccer
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



