

ក្លឹបមួយចំនួនធំនៅអឺរ៉ុបត្រៀមចំណាយប្រាក់ដ៏ច្រើនដើម្បីប្រជែងក្នុងទីផ្សារដោះដូរកីឡាករ ប៉ុន្តែពួកគេក៍ព្យាយាមជៀសវាងការទិញយកកីឡាករទាំងនោះអោយលើសពីការកំនត់របស់ច្បាប់ហិរញ្ញវត្តុ UEFA ផងដែរ។ បន្ទាប់ពីខ្សែបម្រើ Florian Wirtz បានក្លាយជាកីឡាករទី ១៧ ក្នុងប្រវត្តិសាស្ត្រដែលបញ្ចប់ការផ្ទេរពី Leverkusen មកចូលរួម ជាមួយក្រុម Liverpool កាលពីដើមខែនេះ។ផ្ទុយទៅវិញ Neymar JR នៅតែឈរនៅលេខរៀងទី១ ក្នុងនាមកីឡាករដែលមានតម្លៃផ្ទេរថ្លៃបំផុតនៅពេលដែលខ្សែប្រយុទ្ធស្លាប ផ្ទេរពី Barcelona ទៅ PSG ក្នុងតម្លៃ ២២២ លានអឺរ៉ូ ស្មើនិង (១៩៨ លានផោន / ២៤៧ លានដុល្លារ) ក្នុងឆ្នាំ ២០១៧ ។
ទោះយ៉ាងណាបច្ចុប្បន្នក្លឹបមួយចំនួនធំត្រៀមចំណាយប្រាក់ទិញយកកីឡាករឆ្នើមៗទៅរួមក្រុមខណៈក្លឹបមួយចំនួនដែលមានកីឡាករឆ្នើមត្រៀមស្វែងរកប្រាក់ចំណេញពីការលក់ពួកគេទាំងនោះក្នុងតម្លៃខ្ពស់។
១.Tyler Dibling(Southampton)

ខ្សែបម្រើស្លាប U-២១ ក្រុមជម្រើសជាតិអង់គ្លេសមានវ័យ១៩ឆ្នាំបានបង្ហាញទម្រង់លេងល្អសម្រាប់ក្រុមកាលពីរដូវកាលចាស់ បើទោះបីជាពួកគេបានកាត់ទៅលេងនៅក្របខណ្ឌ Champion ship ក៍ដោយ។
២.Vangelis Pavlidis (Benfica)
ខ្សែប្រយុទ្ធសញ្ជាតិក្រិករបស់ក្រុម Benfica វ័យ២៦ឆ្នាំត្រូវបានក្លឹបChelsea និង Newcastle ចាប់អារម្មណ៍ខណៈរូបគេបានបង្ហាញទម្រង់លេងល្អនៅព្រឹត្តិការណ៍ FIFA Club World Cup។
៣. Rodrigo Mora (Porto)
ខ្សែបម្រើ-ប្រយុទ្ធស្លាប និងជាកីឡាករនាំលេង(Playmaker)វ័យ១៨ឆ្នាំមានតម្លៃទិញផ្តាច់កុងត្រា១០០លានយូរ៉ូឯណោះ។
៤.Bradley Barcola(PSG)
ទម្រង់លេងដ៍លេចធ្លោរបស់ Desire Doue និង Khvicha Kvaratskhelia ធ្វើអោយកៅអីជម្រើសដំបូងរបស់ Barcola មិនមានភាពច្បាស់លាស់ បើទោះបីជាកីឡាករវ័យ២២ឆ្នាំបានដើរតួនាទីសំខាន់ជួយក្រុមលោក Luis Enrique លើកពាន៣នៅរដូវកាលមុនជាមួយការរកបានគ្រាប់បាល់រហូតដល់ទៅ៤០គ្រាប់គ្រប់ក្របខណ្ឌប្រកួតឯណោះ។
៥.Alexander Isak
ប្រភពពីគេហទំព័រ The Athletic បានចុះផ្សាយថាក្រុមសារិកាព្រៃ Newcastle និងពិចារណាប្រសិនមានក្លឹបណាហ៊ានអោយថ្លៃខ្សែប្រយុទ្ធឆ្នើមសញ្ជាតិស៊ុយអ៊ែតរហូតដល់តម្លៃ១៥០លានយូរ៉ូនោះ។ Liverpool ត្រូវបានចុះផ្សាយថាមានការចាប់អារម្មណ៍ចង់បានកីឡាកររូបនេះមករួមក្រុមប៉ុន្តែនិងពិចារណាលើការកំនត់ទំហំចាយវាយ(FFP Limit) បើទោះបីជាពួកគេបានបញ្ចប់ការផ្ទេរ Milos Kekez និង Floran Wirtz និងត្រៀមបញ្ចប់ការផ្ទេរយក Gemery Frimpong បន្ថែមទៀត។
៦.Rodrygo(Real Madrid)
កំលុងពេល ដឹកនាំ Real Madrid បច្ចុប្បន្នកំពុងដឹកនាំ Brazil លោក Carlo Ancelloti មិនបានដាក់អោយខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះចូលលេងទៀងទាត់នោះទេ។ ទោះយ៉ាងណាអតីតកីឡាករ Santos បានបេ្តជ្ញាមិនចាកចេញនិងត្រៀមតស៊ូប្រជែងជម្រើសដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Xabi Alonso បើទោះបីមានព័ត៌មានបានចុះផ្សាយថា Arsenal ជាក្រុមចង់បាន Rodrygo ទៅចូលរួមជាមួយពួកគេក៍ដោយ។
៧.Viktor Gyokeres(Sporting CP)
ក្លឹប Sporting CP មានបំណង និង ពិចារណាលក់ខ្សែប្រយុទ្ធឆ្នើមក្នុងតម្លៃចន្លោះពី៧០ទៅ៨០លានផោន បន្ទាប់ពីក្លឹបសម្រេចកែប្រែតម្លៃផ្តាច់កុងត្រាប្រមាណ១០០លានយូរ៉ូសម្រាប់កីឡាករអន្តរជាតិស៊ុយអ៊ែតធ្លាប់លេងអោយ Coventry, Swansea និង Brighton រូបនេះ។កន្លងមកមានក្លឹបធំៗនៅអង់គ្លេស ដូចជា Arsenal និង Man.Utdបានបង្ហាញការចាប់អារម្មណ៍ចង់បានកីឡាករវ័យ២៧ឆ្នាំរូបនេះ។
៨.Benjamin Sesko(RB Leipzig)
គេហទំព័រ The Telegraph បានចុះផ្សាយថា Arsenal មានបំណងចង់បានកីឡាករវ័យ២២ឆ្នាំរូបនេះមកលេងនៅតំបន់ប្រយុទ្ធជួរមុខក៍ព្រោះតែអំណោយផលពីធម្មជាតិគឺកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្រក៍ជាចំនុចលេចធ្លោសម្រាប់កីឡាករស្លូវើនៀ ដែលមានតម្លៃមិនក្រោម១០០លានយូរ៉ូទេ។
៩. Hugo Ekitike (Eintracht Frankfurt)
កីឡាករអន្តរជាតិបារំាងអតីតកីឡាករ PSG វ័យ២៣ឆ្នាំបានក្លាយជាគោលដៅផ្ទេររបស់ Barcelona, Real Madrid, Liverpool, Manchester United, Chelsea, Newcastle និង Aston Villa។ក៍ព្រោះតែទម្រង់លេងលេចធ្លោកាលពីរដូវកាលចាស់ដោយរកបាន៣៤គ្រាប់នៅគ្រប់ក្របខណ្ឌប្រកួតរបស់គេ។
ប្រភព:Goal



