

ខ្សែការពាររបស់ក្លឹប Valencia កីឡាករ Christian Mosquera បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុម Arsenal មុនពេលបញ្ចប់ការផ្ទេរទៅកាន់កីឡដ្ឋាន Emirate Stadium មុនរដូវកាលថ្មីចាប់ផ្តើម។គួរកត់សម្គាល់ថាក្រុមលោក Mikel Arteta បានដាក់សំណើរជាទឹកប្រាក់ប្រមាណ១៤ លានអឺរ៉ូសម្រាប់ Mosquera តែត្រូវបានក្លឹបរហស្សនាមប្រចៀវខ្មៅច្រានចោល។ទោះបីជាយ៉ាងណាក្រុមដែលមានមូលដ្ឋាននៅឆ្នេរសមុទ្រភាគខាងកើតប្រទេសអេស្បាញ Valencia មានឆន្ទៈនិងពិចារណាលក់កីឡាករសញ្ជាតិអេស្បាញ Mosquera វ័យ២១ឆ្នាំក្នុងតម្លៃខ្លួនលើសពី 20 លានអឺរ៉ូ។

យោងប្រភពពីអ្នកជំនាញការផ្ទេរកីឡាករក្នុងពិភពបាល់ទាត់លោក Fabrizio Romano នៅលើបណ្តាញទំនាក់ទំនង Insta Gram កាលពីថ្ងៃអាទិត្យបានសរសរថាៈ Arsenal បានឈានដល់កិច្ចព្រមព្រៀងពេញលេញលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Christian Mosquera ហើយ។ សម្រាប់លោកArteta អ្នកចាត់ការទូទៅរបស់ក្លឹប Arsenal ចង់ឱ្យ Mosquera លេងចាប់ដៃគូជាមួយ William Saliba និង Gabriel Magalhaes នៅតំបន់ការពារកណ្តាល។
ប្រភព:Dailypost
វីដេអូ:


