

ក្លិប Las Palmas ដែលត្រៀមលេងនៅលីកទី២របស់អេស្ប៉ាញបានប្រកាសជាផ្លូវការណ៍ពីការទទួលមរណៈភាពរបស់កីឡាករខ្សែការពារស្លាបឆ្វេងមានវ័យទើបទែ 23 ឆ្នាំ Zeben Ramos ត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីគាត់ត្រូវបានសង្គ្រោះនៅក្នុងមន្ទីរពេទ្យក្រោយពីសន្លប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្តនិងរថយន្តខណៈ ខ្សែការពារវ័យក្មេងរូបនេះជួបរឿងអកុសលកាលពីថ្ងៃទី ៩ ខែមិថុនាមកម្លេះនៅឯ Arucas នៅលើ Gran Canaria ។គាត់បានសន្លប់ប្រហែលពីរសប្តាហ៍មុនជាអកុសលបានស្លាប់ដោយសាររបួសរបស់គាត់ធ្ងន់ធ្ងរពេក នៅក្នុងសេចក្តីថ្លែងការណ៍មួយ Las Palmas បានសម្តែងការសោកស្តាយយ៉ាងខ្លាំងដែលបានប្រកាសពីការស្លាប់របស់ Zebensui Ramos Gonzalez ដែលត្រូវបានគេស្គាល់នៅក្នុងកីឡាបាល់ទាត់ថា Zeben។

ក្លឹបបានរក្សាភាពស្ងៀមស្ងាត់មួយនាទីមុនការហ្វឹកហាត់នៅថ្ងៃសុក្រ ដើម្បីរំលឹកនឹងចងចាំវីរភាពមិត្តរួមក្រុមរបស់ពួកគេ។ Ramos ទើបតែផ្លាស់ទៅក្រុម Gran Canarian ក្នុងខែមករា ឆ្នាំ 2024 ហើយបានបន្តលេងឱ្យក្រុមក្នុងនាមជាកីឡាករបម្រុង។ក្រុមLas Palmas ទើបតែធ្លាក់ទៅលេងនៅលីកទីពីរកាលពីរដូវកាលនេះ ក្រោយពីរដូវកាលចាស់មានគម្លាត 9 ពិន្ទុ មិនអាចងើបចេញពីតំបន់កាត់ចោលបន្ទាប់ពីឈ្នះត្រឹមតែ 8 ប្រកួតពេញមួយរដូវកាល។ ក្រុមមានមុខនៅLa Liga វិញក្នុងឆ្នាំ 2023 បន្ទាប់ពីបាត់មុខអស់រយៈពេល5 ឆ្នាំ។
ប្រភព:The Mirror



