
(បរទេស)៖ ខ្សែប្រយុទ្ធដ៏មានភាពរស់រវើក Neymar JR បានព្រមព្រៀងបន្តកិច្ចសន្យារយៈពេល៦ខែបន្ថែម ពោលគឺមានសុពលភាពដល់ខែធ្នូ ឆ្នាំ២០២៥ ជាមួយក្លឹបកុមារភាព Santos ដែលរូបគេប្រកបអាជីពបាល់ទាត់តាំងពីតូច។ ជាមួយគ្នានេះ កីឡាករវ័យ ៣៣ឆ្នាំ ជាអតីតប្រធានក្រុមជម្រើសជាតិសាំបាប្រេស៊ីល បានផ្តើមអាជីពបាល់ទាត់ដំបូងក្នុងក្លឹបលេងនៅ លីគកំពូល Serie A របស់ប្រេស៊ីល មុនពេលផ្លាស់ទៅដែនដីអឺរ៉ុប ជោគជ័យក្នុងក្លឹប FC Barcelona របស់ប្រទេសអេស្ប៉ាញ។
ទោះជាយ៉ាងណាកិច្ចសន្យា ៦ខែដំបូងរបស់អតីតតារាជើងញាក់ Neymar ជាមួយ Santos ត្រូវបានផុតកំណត់ ក្រោយពេលផ្លាស់មកចូលរួមតាំងពីខែមករា ឆ្នាំ២០២៥ ក្រោយពេលព្រមព្រៀងរំលាយកិច្ចសន្យាចាស់ជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Al-Hilal ដោយរូបគេរបួសជាញឹកញយ។
គិតមកទល់ពេលនេះ Neymar ស៊ុតបាន ១៤១គ្រាប់ និងបោះបាល់បាន ៦៩គ្រាប់ ពីការចូលលេងសរុប ២៤៣ប្រកួត សម្រាប់ Santos ដោយរូបគេបានបញ្ជាក់យ៉ាងខ្លីថា «ខ្ញុំបានធ្វើការសម្រេចចិត្ត ដោយស្តាប់តាមបេះដូងរបស់ខ្ញុំផងដែរ»៕
ប្រភព៖ BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



