

ការប្រកួតបាល់ទាត់ពិភពលោក Club World Cup កំពុងតែដំណើរការយ៉ាងរលូនទោះបីមានការរិះគន់លើបញ្ហាអាកាសធាតុក្តី ទោះយ៉ាងណាកីឡាករមកពីក្រុមជម្រើសជាតិអាហ្សង់ទីនកំពុងនាំមុខគេនៅលើការរកគ្រាប់បាល់ខណៈក្រុមរបស់ខ្លួនក៍បានឆ្លងផុតវគ្គជម្រុះចែកពូលផងដែរ។គិតត្រឹមថ្ងៃទី ២៤មិថុនានេះមានគ្រាប់បាល់សរុបចំនួន៩៩គ្រាប់ហើយ ក្នុងនោះ ១៦គ្រាប់រកបានពីកីឡាករឆ្នើមនៃក្រុមជម្រើសជាតិអាហ្សង់ និងនាំមុខប្រេស៊ីល និងបារាំង ដែលពួកគេរកបានសរុបត្រឹមតែ ១០ គ្រាប់ប៉ុណ្ណោះ។
ទោះបីស្ថិតក្នុងវ័យ ៣៧ឆ្នាំទៅហើយក្តី ខ្សែប្រយុទ្ធស្លាបរូបនេះរកបាន ៣គ្រាប់ និង Lautaro Martinez រកបានពីរគ្រាប់ ស្របពេលមិត្តរួមជាតិជាច្រើនរូប រួមមាន Nicolas Otamendi, Rodrigo Battaglia, Enzo Fernandez, Juan Pablo Freytes, Valentin Carboni, Jose Manuel Lopez, Facundo Colidio, Sebastian Driussi, Maxi Mezaរកបានម្នាក់១គ្រាប់ ខណៈ Messi រកបានគ្រាប់បាល់ Free Kick ដ៍ល្អមួយគ្រាប់ផងដែរ។ក្នុងនោះ Claudio Echeverri ដែលបានស៊ុតបាល់ហ្វ្រីឃីកដ៏គួរឱ្យភ្ញាក់ផ្អើលអំឡុងពេល Manchester City បំបាក់ Al-Ain ៦-0 ក៏ជាកីឡាករដែលមានវ័យទើបតែ១៩ ឆ្នាំ បានចាត់បញ្ចូលក្នុងគ្រាប់បាល់ទាំង១៦នោះផងដែរ។
1.វីដេអូគ្រាប់បាល់របស់ Di Maria
2.វីដេអូគ្រាប់បាល់របស់ Lautaro Martinez
ឈរនៅលំដាប់ទីពីរដោយរកបាន១០គ្រាប់ប្រេស៊ីលមានកីឡាករដូចជា Igor Jesus (រកបានពីរគ្រាប់), Jair Paula, Luiz Araujo, Bruno Henrique, Danilo, Wallace Yan, Gustavo Nonato, Keno និង Lucas Ribeiroរកបាន ១គ្រាប់ក្នុងចំណោមពួកគេ ។
3.វីដេអូគ្រាប់បាល់របស់ Igore Jesus
ទន្ទឹមនឹងនោះបារាំងលេខរៀងទី៣ មានដូចជាកីឡាករ Michael Olise រកបាន៣គ្រាប់ ពីរគ្រាប់ពីសំណាក់ Kingsley Coman ពីរគ្រាប់ទៀតពីសំណាក់ Randal Kolo Muani និង Sacha Boey, Rayan Cherki និង Mayulu ម្នាក់មួយគ្រាប់។
4.វីដេអូគ្រាប់បាល់របស់ Olise
ចុងក្រោយគឺអាឡឺម៉ង់រកបានគ្រាប់បាល់សរុប ៨គ្រាប់ក្នុងនោះ Jamal Musiala ធ្វើបាន hat-trick ទល់និង Auckland City.
5.វីដេអូ: Jamal Musiala




