

(អេស៉្បាញ)៖ លោក Xabi Alonso គ្រូបង្វឹកក្លឹបអធិរាជស Real Madrid បានថ្លែងថា សហព័ន្ធបាល់ទាត់ FIFA បានកំពុងស៊ើបអង្កេតលើករណីខ្សែការពារកណ្តាលរបស់ខ្លួនគឺ Antonio Rudiger ដោយរូបគេបានរងការរើសអើងជាតិសាសន៍ក្នុងពាន FIFA Club World Cup ឆ្នាំ ២០២៥ នេះនៅសហរដ្ឋអាមេរិក។ ខ្សែការពារអន្តរជាតិអាល្លឺម៉ង់ Rudiger រងនូវការម៉ាក់ងាយជាតិសាសន៍ នៅក្រោយកញ្ចែរបញ្ចប់ការប្រកួត ដែល Real Madrid បានយកឈ្នះ Pachuca មកពីមិចស៊ិក ៣:១ កាលពីរាត្រីថ្ងៃអាទិត្យ។ អតីតកីឡាករ Chelsea បានប៉ះទង្គិចគ្នាជាមួយ Gustavo Cabral។ ជាមួយគ្នានេះ Rudiger បានទូលពិតប្រាប់អាជ្ញាកណ្តាល Ramon Abatti Abel ចំពោះហេតុការណ៍ដែលបានកើតឡើងចំពោះគាត់ ដែលមិនប្រាកដទេថា កាយវិការមិនសមរម្យទាំងនេះកើតចេញពីអ្នកគាំទ្រ ឬក៏គូប្រកួតរបស់ខ្លួន។ ប្រសិនបើរកឃើញមានករណីនេះកើតឡើងមែន FIFA មានគោលការណ៍ ៣យ៉ាង ពោលគឺ ដកការប្រកួត ១លើក, ដកបញ្ឈរជើង និងលុបចោលប្រកួតចុងក្រោយតែម្តង ប្រសិនបើបញ្ហានៅតែបន្ត៕

ប្រភព៖ BBC

ការប្រកួតបាល់ទាត់ពិភពលោក Club World Cup កំពុងតែដំណើរការយ៉ាងរលូនទោះបីមានការរិះគន់លើបញ្ហាអាកាសធាតុក្តី ទោះយ៉ាងណាកីឡាករមកពីក្រុមជម្រើសជាតិអាហ្សង់ទីនកំពុងនាំមុខគេនៅលើការរកគ្រាប់បាល់ខណៈក្រុមរបស់ខ្លួនក៍បានឆ្លងផុតវគ្គជម្រុះចែកពូលផងដែរ។គិតត្រឹមថ្ងៃទី ២៤មិថុនានេះមានគ្រាប់បាល់សរុបចំនួន៩៩គ្រាប់ហើយ ក្នុងនោះ ១៦គ្រាប់រកបានពីកីឡាករឆ្នើមនៃក្រុមជម្រើសជាតិអាហ្សង់ និងនាំមុខប្រេស៊ីល និងបារាំង ដែលពួកគេរកបានសរុបត្រឹមតែ ១០ គ្រាប់ប៉ុណ្ណោះ។ ទោះបីស្ថិតក្នុងវ័យ ៣៧ឆ្នាំទៅហើយក្តី ខ្សែប្រយុទ្ធស្លាបរូបនេះរកបាន ៣គ្រាប់ និង Lautaro Martinez រកបានពីរគ្រាប់ ស្របពេលមិត្តរួមជាតិជាច្រើនរូប រួមមាន Nicolas Otamendi, Rodrigo Battaglia, Enzo Fernandez, Juan Pablo Freytes, Valentin Carboni, Jose Manuel Lopez, Facundo Colidio, Sebastian Driussi, Maxi Mezaរកបានម្នាក់១គ្រាប់ ខណៈ Messi រកបានគ្រាប់បាល់ Free Kick ដ៍ល្អមួយគ្រាប់ផងដែរ។ក្នុងនោះ Claudio Echeverri ដែលបានស៊ុតបាល់ហ្វ្រីឃីកដ៏គួរឱ្យភ្ញាក់ផ្អើលអំឡុងពេល Manchester City […]

