

បារ៉ាស់ Free Kick ៥នាក់ និងផ្តេកខ្លួន១នាក់ ! ប៉ុន្តែ Messi នៅតែធ្វើរឿងអស្ចារ្យកើតឡើងបាន( មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ
Lionel Messi បានជួយអោយក្រុម Inter Miami ទទួលជ័យជម្នះ ២-១ លើក្រុម Porto ក្នុងព្រឹត្តិការណ៍FIFA Club World Cup ជាមួយនឹងការស៊ុតបាល់ហ្វ្រីឃីកដ៏គួរឱ្យភ្ញាក់ផ្អើលនៅព្រឹកថ្ងៃសុក្រនេះ។ម្ចាស់ពានរង្វាន់ Ballon d’Or ៨សម័យ បានស៊ុតបញ្ចូលទីនៅតង់ទី២ ខណៈក្រុមគូបដិបក្សបានព្យាយាមរារាំងគ្រាប់បាល់ដោយមានអ្នកឈរនៅរបាំងផងនិងមានកីឡាករPorto ម្នាក់ទៀតផ្តេកខ្លួនពីក្រោមរនាំងការពារផងដែរ។ ទោះយ៉ាងណាក្រុមដែលមកពីលីកកំពូលសហរដ្ឋអាមេរិក MLS ទទួលបានជ័យជំនះលើកដំបូងក្នុងការប្រកួតខណៈក្រុមដែលដឹកនាំដោយគ្រូបង្វឹកអន្តរជាតិអាហ្សង់ទីនលោក Javier Mascherano ក្នុងនាជាម្ចាស់ផ្ទះផងដេរនោះបានបង្កើនក្តីសង្ឃឹមអាចនិងឆ្លងផុតទៅវគ្គចែកពូលក្នុងពូលA ក្រោយពីខកបំណងបានត្រឹមស្មើក្រុម Al Ahly មកពីអេហ្សីប បានត្រឹមប្រកួតស្មើគ្នាដោយគ្មានគ្រាប់បាល់ក្នុងការប្រកួតបើកឆាករបស់ពួកគេកាលពីថ្ងៃសៅរ៍។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ប្រភព:Talksport
អត្ថបទទាក់ទង

11 hours ago .
55 Views
បរាជ័យរបស់ PSG ក្រោមថ្វីជើង Botafogo ធ្វើអោយក្រុមមួយនេះមានសង្ឃឹមឡើងវិញ(មាន១វីដេអូ)

3 days ago .
140 Views
កីឡាករឆ្នើម Real Madrid អាចអវត្តមានពេលជួប Al Hilal ពានរង្វាន់ Club World Cup