

ខ្សែបម្រើស្លាបរបស់ Athletic Bilbao កីឡាករ Nico Williams បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនលើកិច្ចសន្យារយៈពេល 6 ឆ្នាំជាមួយក្លឹប Barcelona រួចរាល់ហើយនេះបើយោងតាមប្រភពពីបណ្តាញសារពត៌មាននៅក្នុងប្រទេសអេស្បាញបានចុះផ្សាយ។សមាជិកជ័យលាភី Euro 2024 Williams បានបង្ហាញក្តីអស់សង្ឃឹមក្នុងការចូលរួមជាមួយគូប្រជែង LaLiga របស់ពួកគេពីក្លឹបអាណាព្យាបាលAt.Bilbao នៅរដូវក្តៅនេះ បន្ទាប់ពីខកខានកិច្ចព្រមព្រៀងកាលពីឆ្នាំមុន។យោងតាមអ្នកជំនាញការផ្ទេរកីឡាករសញ្ជាតិអ៊ីតាលីលោក Fabrizio Romano បានបញ្ជាក់ថាខ្សែបម្រើស្លាបឆ្វេងសញ្ជាតិអេស្ប៉ាញរូបនេះបានយល់ព្រមលើប្រាក់ខែរបស់គាត់ជាមួយ Barca និងលក្ខណ្ឌផ្សេងៗផងដែរ ។

នៅក្នុងអត្ថបទចុះផ្សាយនោះលោក Romano បានសរសេរនៅលើបណ្តញទំនាក់ទំនង X កាលពីថ្ងៃព្រហស្បតិ៍យ៉ាងដូច្នេះថា Nico Williams និង Barça បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកិច្ចសន្យា 6 ឆ្នាំ ជាមួយសុពលភាពកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ 2031 ជាមួយនឹងប្រាក់ឈ្នួលពលកម្មចន្លោះពី 7ទៅ8 លានអឺរ៉ូក្នុងមួយរដូវកាល។Williams បានរីបង្ហាញទម្រង់លេងល្អពីមួយថ្ងៃទៅមួយថ្ងៃមិនថានៅក្រុមជម្រើសជាតិ និង ក្លឹប នៅពីររដូវកាលកន្លងមកនេះ។ William រកបាន 5 គ្រាប់ និង assist 5 ដងក្នុងការបង្ហាញខ្លួន 29 La Liga នៅរដូវកាលចាស់ ខណៈពេលដែលគាត់ដើរតួយ៉ាងសំខាន់ក្នុងយុទ្ធនាការ Europa League របស់ពួកគេ ក្នុងនោះស៊ុតបញ្ចូលទីបាន 5 ដង និង assist 3 ដងទៀតជួយអោយAt.Bilbaoឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ។
ប្រភព:Dailypost & Goal

(អង់គ្លេស)៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League បានពិន័យក្លឹបមេឃខៀវ Manchester City ប្រមាណជា ១.០៨លានផោន ពីកំហុសពន្យារពេលប្រកួតមានដល់ទៅ ៩លើករដូវកាល២០២៤-២៥។ ទន្ទឹមនឹងនេះ ពួកគេក៏បានចាប់ផ្តើមប្រកួតយឺតដល់ទៅ ២នាទី ២៤វិនាទីឯណោះក្នុងជំនួប Derby ទល់នឹង Manchester United នាអំឡុងខែធ្នូ ឆ្នាំ២០២៤។ ដោយឡែក Premier League បញ្ជាក់ថា Man City បានទទួលយកកំហុស និងយល់ព្រមសុំទោសផងដែរ បន្ថែមលើប្រាក់ពិន័យជាង ១លានផោន ក្នុងរយៈពេល១៤ថ្ងៃ ដែលពួកគេត្រូវបង់។អត្ថបទកំពុងចាប់អារម្មណ៍៖ ទឹកលុយ ឬទឹកចិត្ត! កីឡាករ Barca ម្នាក់ត្រូវបានក្លឹបអារ៉ាប់ចែចូវនូវលុយធំ«៥១លានអឺរ៉ូ»ក្នុង១ឆ្នាំ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នៅចាំបានថា កាលពីរដូវកាល ២០២៣-២៤ City ក៏ត្រូវបាន Premier League ពិន័យជាទឹកប្រាក់ចំនួន ២.០៩លានផោនដែរ ពីការពន្យារពេលចាប់ផ្តើមប្រកួតមានដល់ទៅ ២២លើក […]



