Close
ads Featured-Image
Al-Hial ធ្វើឲ្យ Real ភ្លឺភ្នែក ជាមួយនឹងលទ្ធផលស្មើគ្នាក្នុងការប្រកួត Club World Cup (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

បរទេសៈ Real Madrid បានត្រឹមស្មើជាមួយនឹង Al-Hilal ក្នុងការប្រកួតដំបូងនៅក្នុងព្រឹត្តិការណ៍ FIFA Club World 2025 ។ ខ្សែប្រយុទ្ធយុវជន Gonzalo Garcia បានជួយឲ្យក្រុម Madrid នាំមុខមុនត្រឹមនាទី៣៤ ប៉ុន្តែត្រូវបានតាមស្មើវិញដោយកីឡាករ Ruben Neves ភ្លាមៗ​ ត្រឹមតែ៧នាទីប៉ុណ្ណោះដោយការប៉េណាល់់ទី។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Gonzalo Garcia's opener for Real Madrid

ads

ក្លឹបបាល់ទាត់ Real Madrid បានទទួលបានឱកាសពិសេសមួយនៅចុងម៉ោងដោយការទទួលបានបាល់ប៉េណាល់ទីម្តងទៀត ប៉ុន្តែត្រូវបានខកខានវិញដោយការទាត់ពីសំណាក់កីឡាករ Fede Valverde ដោយសង្គ្រោះបានដោយអ្នកចាំទី Yassine Bono ។

Al Hilal's Salem Al-Dawsari (left) fights for the ball with Real Madrid's Trent Alexander-Arnold
នេះជាការប្រកួតលើកដំបូងរបស់លោក Xabi Alonso ក្នុងនាមជាគ្រូបង្វឹករបស់ក្លឹប Madrid ប៉ុន្ទែក្រុមហាក់បីមិនទាន់មានទម្រង់លេងច្បាស់លាស់នៅឡើយ ខណៈក្រុម Al-Hilal បានបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះជាមួយនឹងក្លឹបយក្សមួយនៅតំបន់អឺរ៉ុបដែលបង្ហាញទៅកាន់ពិភពលោកថា ការចំណាយប្រាក់អភិវឌ្ឃន៍បាល់ទាត់នៅទ្វីបអារ៉ាប់ពិតជាទទួលសមិតផលពិតមែន៕

អត្ថបទទាក់ទង
  • June 2025
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30