Close
Featured-Image
អីយ៉ាស! MAN UTD ដាក់គោលដៅធំ ដើម្បីឈ្នះពានក្នុងឆ្នាំ២០២៨ សម្រាប់អបអរខួប«១៥០ឆ្នាំ»របស់ក្លឹប
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ លោក Omar Berrada នាយកប្រតិបត្តិក្លឹបបិសាចក្រហម Manchester United បានដាក់ចេញនូវគោលដៅដ៏សំខាន់ ក្នុងការប្រារព្ធខួប ១៥០ឆ្នាំ របស់ក្លឹបតាមរយៈការឈ្នះជើងឯកលីគទាំងផ្នែកបុរស និងនារីតែម្តងនៅក្នុងឆ្នាំ ២០២៨ ខាងមុខ។ គោលដៅថ្មីរបស់លោក Berrada បានដាក់ចេញ និងប្រកាសឱ្យបុគ្គលិកគ្រប់ផ្នែកដឹងឮរឿងនេះ ត្រូវបានធ្វើឡើងកាលពីខែសីហា ឆ្នាំ២០២៤ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

History of Manchester United | Capital Newspaper

ក្លឹបបាល់ទាត់អាជីព Man Utd ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៨៧៨ ដែលដំបូងឡើយមានឈ្មោះថា «Newton Heath» ដ្បិតលោក Berrada បានដាក់ចេញនូវគោលដៅ ៣ឆ្នាំខាងមុខ ធ្វើយ៉ាងណាឈ្នះជើងឯកលីគឱ្យទាល់តែបាន ដើម្បីជាការអបអរខួប ១៥០ឆ្នាំរបស់ពួកគេ។ មួយវិញទៀត ដើម្បីជាការរំលឹកនូវបទពិសោធន៍ឈឺចាប់របស់ពួកគេផងដែរ ដែលត្រូវបានកាត់ចេញពីលីគនារដូវកាល ១៩៧៣-៧៤ ហើយក្រុមស្រ្តីត្រូវតែបំបែកកំណត់ត្រាចាស់របស់ Chelsea ដែលឈ្នះពាន ៣ក្នុង ១រដូវកាល បន្ទាប់ពីលេងមិនចាញ់សោះ។ នោះគឺជាការងារដ៏លំបាក។

Is Omar Berrada the Man to Fix Manchester United? - Urban Pitch

លោក Berrada បានថ្លែងថា «ពួកយើងបានដាក់ចេញនូវគោលដៅដ៏សំខាន់ដែលពួកគេកំពុងផ្តោត ប្រកបដោយថាមពល និងការខិតខំប្រឹងប្រែង។ ជាការពិតណាស់ តើក្រុមយើងអាចឈ្នះ Premier League នៅឆ្នាំ២០២៨ បានទេ។ រដូវកាលនេះ ពួកយើងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៥ ដែលមើលទៅវាហាក់ដូចជាមិនអាចទេ ប៉ុន្តែពួកយើងនៅតែមានបំណងធ្វើវា។ ហេតុអ្វីបានជាពួកយើងព្យាយាមធ្វើគ្រប់យ៉ាង ប្រកបដោយថាមពល?»

ប្រភព៖ BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2025
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30