
(បរទេស)៖ អ្នកចាត់ការទូទៅក្លឹបតោខៀវ Chelsea លោក Enzo Maresca បានថ្លែងយ៉ាងដូច្នេះថា «វាគ្មានការសង្ស័យអ្វីឡើយ ចំពោះខ្សែប្រយុទ្ធ Liam Delap គឺជាម្ចាស់លេខ៩ ក្នុងក្រុមជម្រើសជាតិអង់គ្លេសនាពេលអនាគត»។ ទន្ទឹមនឹងនេះ កីឡាករអាយុទើបតែ ២២ឆ្នាំ រូបនេះធ្លាប់ជាអតីតកូនក្រុមរបស់លោក Maresca ដែលបានរួមចំណែកជួយឲ្យ U-23 របស់ក្លឹប Manchester City ឈ្នះជើងឯកលីគកាលពីឆ្នាំ២០២១។
គួរជម្រាបដែរថា បច្ចុប្បន្នខ្សែប្រយុទ្ធវ័យក្មេង Delap បានចូលរួមជាមួយ Chelsea ក្នុងតម្លៃ ៣០លានផោន ដោយផ្ទេរពីក្លឹប Ipswich Town កាលពីដើមខែមិថុនា ដែលជាអតីតកូនសិស្សសំណព្វរបស់លោក Maresca កាលគាត់នៅដឹកនាំឈុតយុវជន Man City ៕
ប្រភព៖ BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



