
Jude Bellingham បានបង្ហាញអារម្មណ៍មិនស្ទាក់ស្ទើរនោះទេ នៅពេលដែលមានសំនួរចោតសួរថាតើកីឡាករឆ្នើម ក្នុងប្រវត្តិសាស្ត្របាល់ទាត់ដែលរូបគេប្រាថ្នាលេងរួមក្រុមសម្រាប់ក្លឹបអាជីពនោះ។ សម្រាប់កីឡាករវ័យ ២១ ឆ្នាំបានដើរតួរនាទីយ៉ាងសំខាន់អោយក្រុម Real Madrid ក្រោយចាកចេញពី Borussia Dortmund ក្នុងតម្លៃ ៨៨.៥ លានផោន ជាមួយសមត្ថភាព Vinicius Jr, Rodrygo និង Kylian Mbappe នៅតំបន់ប្រយុទ្ធ និងមានការគាំទ្រពីសំណាក់មិត្តរួមក្រុមដូចជា Eduardo Camavinga, Federico Valverde និង Aurélien Tchouameniនៅតំបន់បម្រើកណ្តាលដ៍ប៉ិនប្រសព្វ។
នៅក្នុងបទសម្ភាសន៍ជាមួយ SportsJOE ក្នុងព្រឹត្តការណ៍ Sports Personality of the Year awards កីឡាករអន្តរជាតិអង់គ្លេសបានលើកឡើងថាៈ ការពិតខ្ញុំមានបំណងប្រាថ្នាចង់លេងរួមក្រុមជាមួយZinedine Zidane ព្រោះមើលទៅគាត់(Zidane)កំលុងពេលជាកីឡាករគឺមានភាពងាយស្រួលមិនថាគ្រប់គ្រង និង បណ្តើរបាល់ ដូច្នេះខ្ញុំមិនស្ទាក់ស្ទើរនឹងបញ្ចូនបាល់ឱ្យគាត់ទេ ។ អាចនិយាយបានថាប្រៀបដូចជាខ្ញុំកំពុងមើល Youtube ដូច្នេះដែរ តែការពិតខ្ញុំមិនចង់លេងពេញមួយរដូវកាលជាមួយគាត់នោះទេព្រោះខ្ញុំខ្លាចគ្មានបាល់លេង(សើច)។រំលឹកដល់ពេលកន្លងមក Bellingham កំលុងពេលនៅកុមារភាពឪពុករបស់គាត់គឺលោក Mark ធ្លាប់ពាក់អាវឯកសណ្ឋាន Real Madrid និងមានស្លាកលេខ៥ របស់Zidane ផងដែរ។ក្រៅពីអតីតគ្រូបង្វឹកលោក Zinedine Zidane គឺ Belling ថាការលេងរួមក្រុមជាមួយ Erling Haaland, Marco Reus និង Jadon Sancho កន្លងមកជារឿងដែលល្អនិងគួរអោយចង់ចាំបំផុត។
ប្រភព:sportbible
វីដេអូ Belling រកបានគ្រាប់បាល់ជាមួយ Birmingham City, Dortmund និង Real Madrid

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



