
គ្រូបង្វឹកក្រុម Bayern Munich លោក Thomas Tuchel បានបញ្ជាក់ថាខ្សែប្រយុទ្ធស្លាប Sadio Mane នឹងមានវត្តមានសម្រាប់ការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយក្របខណ្ឌ Champions League ទល់នឹង Manchester City នៅរាត្រីថ្ងៃពុធ។
គួរបញ្ជាក់ថាកីឡាករអន្តរជាតិសេណេហ្គាល់វ័យ ៣១ ឆ្នាំរូបនេះត្រូវបានក្លឹបយក្សអាឡឺម៉ង់ផ្អាកការប្រកួត(ដកឈ្មោះចេញ)និងពិន័យជាប្រាក់ក្រោយពីអតីតកីឡាករLiverpool រូបនេះត្រូវបានរងការចោទប្រកាន់ថាបានបង្កហិង្សាដោយដាល់មិត្តរួមក្រុម Leroy Sane នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់បន្ទាប់ពីការបរាជ័យក្នុងជើងទី១ក្រោមថ្វីជើង Man.City ដោយលទ្ធផល៣ទល់និង០នៅកីឡដ្ឋាន Etihad កាលពីថ្ងៃអង្គារ។
Mane មិនមានឈ្មោះនោះទេ កំលុងពេល Bayern Munich ប្រកួតស្មើគ្នា ក្នុងលទ្ធផល១ទល់និង១ជាមួយ Hoffenheim ក្នុងក្របខ័ណ្ឌ Bundesliga កាលពីថ្ងៃសៅរ៍ ខណៈ Sane ត្រូវបានមើលឃើញថានៅមានស្លាកស្នាមហើមបបូរមាត់កំលុងពេលកីឡាករអន្តរជាតិអាឡឺម៉ង់រូបនេះចូលលេងបាន៩០ នាទី នៅទឹកដី Allianz Arena ។
ប្រភព:Sportsmole

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]



