
ទីបំផុតខ្សែបម្រើដ៍មានឥទ្ធិពលKevin De Bruyne ពេលនេះបានផ្តល់ភ្លើងខៀវក្នុងការផ្លាស់ទៅបន្តអាជីពនៅលីកកំពូល Serie A របស់ប្រទេសអ៊ីតាលី ដោយគ្រោងនឹងចាកចេញទៅពិនិត្យសុខភាពជាមួយក្លឹបជើងឯក Napoli នេះបើយោងតាម អ្នកជំនាញផ្នែកទីផ្សារដោះដូរកីឡាករ និង ជាអ្នកសារពត៌មានសញ្ជាតិអ៊ីតាលីលោក Fabrizio Romano បានលើកឡើង ។ ប្រសិនអ្វីៗជោគជ័យដូចការរំពឹងទុកនោះ វីរបុរសក្រុមមេឃខៀវ Man.City សញ្ជាតិបែលក្សិក De Bruyne នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយនឹងជម្រើសសម្រាប់មួយឆ្នាំបន្ថែមទៀត ក្រោយសម្រេចចិត្តចាកចេញពីទឹកដី Etihad នៅបញ្ចប់រដូវកាលនេះ។
ការពិត De Bruyne ត្រូវបានក្លឹបនៅលីកកំពូលសហរដ្ឋអាមេរិក Major League Soccer ទាក់ទាញចំណាប់អារម្មណ៍ចង់បានយករូបគេទៅរួមក្រុម ប៉ុន្តែទីបំផុតអតីតកីឡាករ Wolfburg និង Chelsea ចង់បន្តកិច្ចការងារជាមួក្លឹបនៅទ្វីបអឺរ៉ុបបន្តទៀត ។ ទោះយ៉ាងណាការមកដល់របស់គាត់និងក្លាយជាកំលាំងស្នូលសម្រាប់ក្លឹបម្ចាស់ជើងឯក Serie A ខណៈDe Bruyne ត្រៀមរួមការងារជាមួយ Scott McTominay អតីតកីឡាករ Man.Utd ដែលធ្លាប់លេងប្រឈមនិងប្រកួតប្រជែងគ្នាកំលុងពេលនៅក្របខណ្ឌ EPL។ ទោះបីធ្លាប់ជួយManCity លើកពាន៣កំលុងរដូវកាល ២០២៣-២០២៤ ប៉ុន្តែរដូវកាលចាស់ Man.City មិនបានឈ្នះពានអ្វីទាល់តែសោះខណៈ De Bruyne កីឡាករវ័យ៣៣ឆ្នាំ បានបញ្ចេញសមត្ថភាពស៊ុតបញ្ចូលទីបាន ១២ គ្រាប់ក្នុងលីកជម្រុញអោយក្លឹបមានកៅអីលេងនៅពានកំពូលទ្វីបអឺរ៉ុបសម្រាប់រដូវកាលក្រោយ។
ប្រភព:Goal
វីដេអូ(1)
វីដេអូ(2)

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



