
(អេស្បាញ): ក្របខណ្ឌលីកកំពូលអេស្បាញ La Liga បានប្រកាសកាលពីថ្ងៃអង្គារថាពួកគេបានដាក់ទណ្ឌកម្មហាមឃាត់អោយចូលកីឡដ្ឋានបាល់ទាត់ចំពោះអនីតិជនមិនត្រូវបានបញ្ចេញអត្តសញ្ញាណ ចំពោះការបញ្ចេញសកម្មភាពរើសអើងជាតិសាសន៍លើកីឡាករឆ្នើមវ័យក្មេង Lamine Yamal ក្នុងអំឡុងពេលព្រឹត្តការណ៍ប្រកួតពានរង្វាន់El-Clasico នៅទឹកដី Santiago Bernabeu កាលពីដើមរដូវកាលចាស់២០២៤-២០២៥កន្លងទៅថ្មីៗនេះ។ គួរំលឹកថាការដាក់ទណ្ឌកម្មនេះបានកើតឡើងបន្ទាប់ពីឧប្បត្តិហេតុនៅថ្ងៃទី ២៦ ខែតុលានៅពេលដែលក្មេងជំទង់រូបនោះបានស្រែកជេរប្រមាថលើខ្សែបម្រើស្លាបរបស់ Barcelona អំឡុងពេលការប្រកួតនៅទឹកដី Bernabeu ។ក្របខណ្ឌLa Liga បានស្នើសុំឱ្យមានចំណាត់ការលើបុគ្គលនោះមិនឱ្យចូលរួមទស្សនាក្នុងការប្រកួតបាល់ទាត់ផ្លូវការណាមួយសម្រាប់រយៈពេល ១២ ខែ ដែលជាការសម្រេចចិត្តមួយបានបញ្ជាក់កាលពីថ្ងៃអង្គារបន្ទាប់ពីការស៊ើបអង្កេតដោយការិយាល័យព្រះរាជអាជ្ញាអនីតិជន។
ជាការឆ្លើយតបនិងទទួលខុសត្រូវ អនីតិជនក៏បានចេញលិខិតសុំទោសជាលាយលក្ខណ៍អក្សរទៅកាន់ Yamal ដែលបានស៊ុតបញ្ចូលទីគ្រាប់ទី ៣ របស់ Barcelona ក្នុងជ័យជម្នះ ៤-0លើក្រុមដែលរូបគេគាំទ្រ។ ជាមួយគ្នានេះផងដែរយោងតាមរបាយការណ៍របស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) អ្នកគាំទ្រក្រុម Real Madrid មួយចំនួនផ្សេងទៀតត្រូវបានគេឮថាបានប្រមាថដោយផ្ទាល់មិនត្រឹមតែចំពោះ Yamal ប៉ុណ្ណោះទេ ថែមទាំងទៅលើមិត្តរួមក្រុមរបស់គាត់គឺ Raphinha និង Alex Balde ផងដែរ។ស្របពេលជាមួយគ្នានេះផងដែរក្របខណ្ឌ La Liga បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍គ្រប់គ្រប់ទម្រង់នៅក្នុងវិស័យកីឡាបាល់ទាត់សម័យទំនើបនេះ ។
ប្រភព:Besoccer

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



