Man Utd កាន់តែវេទនា! ក្រោយបាត់បង់កីឡាករម្នាក់ ក្នុងជំនួបចាញ់ West Ham. ២-០
ទំហំអក្សរ
តូច
ធំ
ខ្សែការពាររបស់ក្លឹបបិសាចក្រហម Manchester United គឺLeny Yoro បានទទួលរងរបួស ក្នុងជំនួបដែលក្រុម Man. United ចាញ់ West Ham United ដោយលទ្ធផល 2-០ ក្នុងពានរង្វាន់ក្របខណ្ឌ English Premier League ។ បញ្ហារបួសនេះនឹងធ្វើឲ្យរូបគេស្ថិតក្នុងភាពស្រពិចស្រពិលក្នុងការប្រកួតដ៏ធំនៅថ្ងៃទី២៣ខាងមុខនេះទល់នឹងក្រុម Tottenham Hotspur ក្នុងពានរង្វាន់ UEFA Europa League ដោយត្រូវការពិនិត្យពីសំណាក់ក្រុមគ្រូបង្វឹកបញ្ជាក់លទ្ធផលជាមុនសិន ខណៈគ្រូបង្វឹកលោក Ruben Amorim រំពឹងថាខ្សែការពាររូបនេះនឹងមិនមានបញ្ហារបួសធ្ងន់ធ្ងរ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

United បានជួបប្រទះបញ្ហារបួសខ្សែការពារជាច្រើនមកហើយមានដូចជា Matthijs de Light និង Ayden Heaven ដែលសុទ្ធសឹងតែមិនទាន់ថាអាចបង្ហាញវត្តមាននៅវគ្គផ្តាច់ព្រ័ត្របាននៅឡើយ ហើយក្នុងករណីដែលត្រូវអវត្តមាន Yoro Leny ម្នាក់ទៀតនោះមានតែ Victor Lindelof ម្នាក់ប៉ុណ្ណោះដែលអាចបង្ហាញវត្តមានបាន។

ការបរាជ័យក្រោមថ្វីជើងក្រុម West Ham United បានធ្វើឲ្យក្រុម United ធ្លាក់ទៅលេខ១៧ខែតារាង Premier League នៅរដូវកាលនេះ ហើយគ្រូបង្វឹកលោក Amorim ទទួលស្គាល់ថា ក្រុមរបស់លោកត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត៕
Related Articles